តើអាចយករំពាពីមនុស្សខ្លាំងពូកែវិញបានឬ? តើអាចរំដោះឈ្លើយសឹកពីមនុស្សកាចសាហាវបានឬ?
លូកា 11:21 - ព្រះគម្ពីរខ្មែរសាកល នៅពេលមនុស្សខ្លាំងពូកែកំពុងយាមវិមានរបស់ខ្លួន ដោយបានបំពាក់អាវុធគ្រប់គ្រាន់ហើយ នោះអ្វីៗដែលគាត់មានក៏បានគង់វង្ស។ Khmer Christian Bible នៅពេលមនុស្សខ្លាំងប្រដាប់អាវុធយាមផ្ទះរបស់គាត់ នោះទ្រព្យសម្បត្ដិរបស់គាត់មុខជាគង់វង្ស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាមនុស្សខ្លាំងពូកែកាន់គ្រឿងអាវុធ ប្រុងប្រៀបនឹងការពារផ្ទះរបស់ខ្លួន នោះទ្រព្យសម្បត្តិរបស់គាត់នឹងបានគង់វង់នៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើមនុស្សណាម្នាក់ខ្លាំងពូកែ មានអាវុធការពារផ្ទះរបស់ខ្លួន ទ្រព្យសម្បត្តិរបស់គេនឹងបានគង់វង្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាមនុស្សខ្លាំងពូកែកាន់គ្រឿងអាវុធ ប្រុងប្រៀបនឹងការពារផ្ទះរបស់ខ្លួន នោះទ្រព្យសម្បត្តិក៏បានគង់វង់នៅ អាល់គីតាប បើមនុស្សណាម្នាក់ខ្លាំងពូកែ មានអាវុធការពារផ្ទះរបស់ខ្លួន ទ្រព្យសម្បត្តិរបស់គេនឹងបានគង់វង្ស។ |
តើអាចយករំពាពីមនុស្សខ្លាំងពូកែវិញបានឬ? តើអាចរំដោះឈ្លើយសឹកពីមនុស្សកាចសាហាវបានឬ?
តើគេអាចចូលទៅក្នុងផ្ទះរបស់មនុស្សខ្លាំងពូកែ ហើយដណ្ដើមយករបស់របរគាត់យ៉ាងដូចម្ដេចបាន បើសិនមិនចងមនុស្សខ្លាំងពូកែនោះជាមុនសិន? បើសិនចង ទើបប្លន់ផ្ទះរបស់គាត់បាន។
“គ្មានអ្នកណាអាចចូលទៅក្នុងផ្ទះរបស់មនុស្សខ្លាំងពូកែ ហើយប្លន់របស់របរគាត់បានឡើយ លុះត្រាតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបប្លន់ផ្ទះរបស់គាត់បាន។
ផ្ទុយទៅវិញ ប្រសិនបើខ្ញុំដេញអារក្សដោយព្រះចេស្ដារបស់ព្រះនោះអាណាចក្ររបស់ព្រះបានមកដល់អ្នករាល់គ្នាហើយ។
ប៉ុន្តែកាលណាមានអ្នកដែលខ្លាំងជាងគាត់មកវាយឈ្នះគាត់ អ្នកនោះនឹងដណ្ដើមយកអាវុធទាំងអស់ដែលគាត់ទុកចិត្តនោះ ហើយយកជ័យភណ្ឌទៅចែកគ្នា។