យូដាសបោះកាក់ប្រាក់ទាំងនោះទៅក្នុងព្រះវិហារ ហើយចាកចេញទៅ រួចគាត់ក៏ទៅចងកសម្លាប់ខ្លួន។
លូកា 1:9 - ព្រះគម្ពីរខ្មែរសាកល លោកត្រូវបានជ្រើសរើសដោយចាប់ឆ្នោត តាមទម្លាប់របស់មុខងារជាបូជាចារ្យ ឲ្យចូលទៅក្នុងទីវិសុទ្ធរបស់ព្រះអម្ចាស់ដើម្បីដុតគ្រឿងក្រអូប។ Khmer Christian Bible ព្រោះគាត់ត្រូវបានគេចាប់ឆ្នោតជ្រើសរើសទៅតាមទំនៀមទម្លាប់សង្ឃដើម្បីចូលដុតគ្រឿងក្រអូបក្នុងព្រះវិហាររបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានជ្រើសរើសលោក ដោយចាប់ឆ្នោតតាមទំនៀមទម្លាប់របស់ពួកសង្ឃ ឲ្យលោកចូលទៅដុតគ្រឿងក្រអូបនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបានជ្រើសរើសលោក ដោយចាប់ឆ្នោតតាមទំនៀមទម្លាប់របស់ក្រុមបូជាចារ្យ ឲ្យលោកចូលទៅដុតគ្រឿងក្រអូបនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលកំពុងតែធ្វើការងារនៃពួកសង្ឃ នៅចំពោះព្រះ តាមវេនលោក អាល់គីតាប គេបានជ្រើសរើសគាត់ ដោយចាប់ឆ្នោតតាមទំនៀមទម្លាប់របស់ក្រុមអ៊ីម៉ាំ ឲ្យគាត់ចូលទៅដុតគ្រឿងក្រអូបនៅក្នុងទីសក្ការៈរបស់អុលឡោះជាអម្ចាស់។ |
យូដាសបោះកាក់ប្រាក់ទាំងនោះទៅក្នុងព្រះវិហារ ហើយចាកចេញទៅ រួចគាត់ក៏ទៅចងកសម្លាប់ខ្លួន។
នៅពេលរបស់ទាំងនេះត្រូវបានរៀបចំដូច្នេះ ពួកបូជាចារ្យក៏តែងតែចូលទៅក្នុងផ្នែកទីមួយនៃព្រះពន្លា ដើម្បីបំពេញការងារបម្រើ។