Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 1:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 កាល​កំពុង​តែ​ធ្វើ​ការ‌ងារ​នៃ​ពួក​សង្ឃ នៅ​ចំពោះ​ព្រះ តាម​វេន​លោក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 លោក​ត្រូវបានជ្រើសរើសដោយចាប់ឆ្នោត តាម​ទម្លាប់​របស់​មុខងារជាបូជាចារ្យ ឲ្យ​ចូលទៅ​ក្នុង​ទីវិសុទ្ធ​របស់​ព្រះអម្ចាស់​ដើម្បី​ដុតគ្រឿងក្រអូប​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ព្រោះ​គាត់​ត្រូវ​បាន​គេ​ចាប់​ឆ្នោត​ជ្រើស​រើស​ទៅ​តាម​ទំនៀម​ទម្លាប់​សង្ឃ​ដើម្បី​ចូល​ដុត​គ្រឿង​ក្រអូប​ក្នុង​ព្រះវិហារ​របស់​ព្រះអម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 គេ​បាន​ជ្រើស​រើស​លោក ដោយ​ចាប់​ឆ្នោត​តាម​ទំនៀម​ទម្លាប់​របស់​ពួក​សង្ឃ ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 គេ​បាន​ជ្រើស​រើស​លោក ដោយ​ចាប់​ឆ្នោត​តាម​ទំនៀម‌ទម្លាប់​របស់​ក្រុម​បូជា‌ចារ្យ ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 គេ​បាន​ជ្រើស​រើស​គាត់ ដោយ​ចាប់​ឆ្នោត​តាម​ទំនៀម‌ទម្លាប់​របស់​ក្រុម​អ៊ីម៉ាំ ឲ្យ​គាត់​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​ក្នុង​ទី‌សក្ការៈ​របស់​អុលឡោះ‌ជាអម្ចាស់។

សូមមើលជំពូក ចម្លង




លូកា 1:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​របស់​អាំរ៉ាម គឺ​អើរ៉ុន នឹង​ម៉ូសេ ហើយ​អើរ៉ុន នឹង​កូន​លោក​ទាំង​ប៉ុន្មាន​បាន​ត្រូវ​ញែក​ចេញ ទុក​ជា​បរិសុទ្ធ​បំផុតជា​ដរាប​ទៅ ដើម្បី​នឹង​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ធ្វើ​ការ‌ងារ​ថ្វាយ​ទ្រង់ ហើយ​សរសើរ​ដំកើងដល់​ព្រះ‌នាម​ទ្រង់​ជា​ដរាប​ទៅ


ឯ​អើរ៉ុន នឹង​ពួក​កូន​លោក គេ​ថ្វាយ​ដង្វាយ​នៅ​លើ​អាសនា​នៃ​ដង្វាយ​ដុត នឹង​អាសនា​គ្រឿង​ក្រអូប ក៏​ធ្វើ​សំរេច​ការ‌ងារ​ទាំង​អស់ នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត នឹង​ការ​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​បាប នៃ​ពួក​អ៊ីស្រាអែល​ផង តាម​គ្រប់​ទាំង​បង្គាប់​របស់​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ


កាល​ទ្រង់​មាន​កំឡាំង​ឡើង​ហើយ នោះ​ព្រះ‌ទ័យ​ទ្រង់​ក៏​ប៉ោង​ធំ​ឡើង ត្រឡប់​ជា​ខូច​អស់​ទៅ ទ្រង់​ក៏​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដ្បិត​ទ្រង់​បាន​យាង​ចូល​ទៅ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដុត​កំញាន​នៅ​លើ​អាសនា​គ្រឿង​ក្រអូប


ដូច្នេះ ឱ​កូន​ទាំង‌ឡាយ​អើយ កុំ​ឲ្យ​ធ្វេស​ប្រហែស​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​រើស​អ្នក​រាល់​គ្នា ឲ្យ​ឈរ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ទ្រង់ ហើយ​ឲ្យ​បាន​ទទួល​ភ្នាក់‌ងារ ជា​អ្នក​ដុត​កំញាន​របស់​ទ្រង់។


ទុក​ជា​សេចក្ដី​រំឭក​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដើម្បី​កុំ​ឲ្យ​អ្នក​ដទៃ​ណា ដែល​មិន​កើត​ពី​ពូជ​អើរ៉ុន​មក បាន​ចូល​ទៅ​ដុត​កំញាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ឡើយ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​ដូច​កូរេ ហើយ​នឹង​ពួក​គេ​ដែរ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក ដោយ‌សារ​ម៉ូសេ។


វា​ក៏​បោះ​ប្រាក់​ចោល​ទៅ​ក្នុង​ព្រះ‌វិហារ រួច​ចេញ​ទៅ​ក្រៅ​អួល​ស្ទះ​ស្លាប់​ទៅ


កាល​របស់​ទាំង​នោះ​បាន​រៀប​ជា​ស្រេច​ហើយ នោះ​ពួក​សង្ឃ​ក៏​ចូល​ទៅ សំរេច​ការ‌ងារ​ក្នុង​រោង​ឧបោសថ ផ្នែក​ខាង​មុខ​ជានិច្ច


តើ​អញ​មិន​បាន​រើស​យក​គេ ពី​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន មក​ធ្វើ​ជា​សង្ឃ​ដល់​អញ ឲ្យ​បាន​ពាក់​អេផូឌ ឡើង​ទៅ​ឯ​អាសនា​អញ ដើម្បី​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​មុខ​អញ ព្រម​ទាំង​ចែក​ដង្វាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដុត​ថ្វាយ ឲ្យ​ដល់​ពួក​គ្រួ​ឰយុកោ​ឯង​ផង​ទេ​ឬ​អី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម