ព្រះអង្គបានលើកលែងទោសអំពើទុច្ចរិតនៃប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គបានគ្របបាំងអស់ទាំងបាបរបស់ពួកគេ។ សេឡា
រ៉ូម 4:7 - ព្រះគម្ពីរខ្មែរសាកល “មានពរហើយ អ្នកដែលត្រូវបានលើកលែងទោសនូវការឥតច្បាប់របស់ខ្លួន ហើយត្រូវបានគ្របបាំងនូវបាបរបស់ខ្លួន។ Khmer Christian Bible «មានពរហើយ អស់អ្នកដែលទទួលបានការលើកលែងទោសពីអំពើទុច្ចរិតរបស់ខ្លួន ហើយត្រូវបានគ្របបាំងឲ្យរួចពីបាប ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «មានពរហើយ អ្នកណាដែលព្រះបានអត់ទោស ហើយគ្របបាំងសេចក្ដីទទឹងច្បាប់របស់ខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «អស់អ្នកដែលព្រះជាម្ចាស់អត់ទោស និងលុបបំបាត់អំពើបាបចោល ពិតជាមានសុភមង្គលហើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ «មានពរហើយ អ្នកណាដែលការទទឹងច្បាប់របស់ខ្លួនបានអត់ទោសឲ្យ នឹងបាបខ្លួនបានគ្របបាំង អាល់គីតាប «មានសុភមង្គលហើយ អស់អ្នកដែលអុលឡោះ លើកលែងទោសឲ្យ ព្រមទាំងប្រោសប្រណីឲ្យបានរួចពីបាប! |
ព្រះអង្គបានលើកលែងទោសអំពើទុច្ចរិតនៃប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គបានគ្របបាំងអស់ទាំងបាបរបស់ពួកគេ។ សេឡា
ពេលនោះ មើល៍! មានគេនាំមនុស្សស្លាប់មួយចំហៀងខ្លួនម្នាក់ដែលដេកលើគ្រែមករកព្រះអង្គ។ ព្រះយេស៊ូវទតឃើញជំនឿរបស់ពួកគេ ក៏មានបន្ទូលនឹងមនុស្សស្លាប់មួយចំហៀងខ្លួននោះថា៖“កូនអើយ ចូរមានទឹកចិត្តឡើង! បាបរបស់អ្នកត្រូវបានលើកលែងទោសហើយ”។
ដូចដែលដាវីឌបានថ្លែងដែរ អំពីភាពមានពររបស់អ្នកដែលព្រះរាប់ជាសុចរិតដោយឡែកពីការប្រព្រឹត្ត ថា៖