Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 4:7 - អាល់គីតាប

7 «មាន​សុភ‌មង្គល​ហើយ អស់​អ្នក​ដែល​អុលឡោះ​ លើក‌លែង​ទោស​ឲ្យ ព្រម​ទាំង​ប្រោស‌ប្រណី​ឲ្យ​បាន​រួច​ពី​បាប!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 “មានពរ​ហើយ អ្នកដែល​ត្រូវបាន​លើកលែងទោស​នូវ​ការឥតច្បាប់​របស់ខ្លួន ហើយ​ត្រូវបាន​គ្របបាំង​នូវ​បាប​របស់ខ្លួន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 «មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ទទួល​បាន​ការ​លើកលែង​ទោស​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន​ ហើយ​ត្រូវ​បាន​គ្របបាំង​ឲ្យ​រួច​ពី​បាប​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 «មាន​ពរ​ហើយ អ្នក​ណា​ដែល​ព្រះ​បាន​អត់​ទោស ហើយ​គ្រប​បាំង​សេចក្ដី​ទទឹង​ច្បាប់​របស់​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 «អស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​អត់‌ទោស និង​លុប​បំបាត់​អំពើ​បាប​ចោល ពិត​ជា​មាន​សុភមង្គល​ហើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 «មាន​ពរ​ហើយ អ្នក​ណា​ដែល​ការ​ទទឹង​ច្បាប់​របស់​ខ្លួន​បាន​អត់​ទោស​ឲ្យ នឹង​បាប​ខ្លួន​បាន​គ្រប​បាំង

សូមមើលជំពូក ចម្លង




រ៉ូម 4:7
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​លើក‌លែង​ទោស ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​បាន​អត់‌ទោស​គេ​ឲ្យ​រួច ពី​អំពើ​បាប​ទាំង​ប៉ុន្មាន។ - សម្រាក


ពេល​នោះ មាន​គេ​សែង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង​ម្នាក់​មក​រក​អ៊ីសា។ អ៊ីសា​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ គាត់​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ពិការ​ថា៖ “កូន​អើយ! ចូរ​ក្លាហាន​ឡើង ខ្ញុំ​អត់​ទោស​ឲ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ!”។


ហេតុ​នេះ​ហើយ​បាន​ជា​ទត​ថ្លែង​អំពី​សុភ‌មង្គល​របស់​អ្នក​ដែល​អុលឡោះ​ប្រោស​ឲ្យ​បាន​សុចរិត ដោយ​មិន​គិត​ដល់​ការ​ប្រព្រឹត្ដ​អំពើ​ល្អ​ថាៈ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម