អ្នកដែលយឺតនឹងខឹងប្រសើរជាងមនុស្សខ្លាំងពូកែ ហើយអ្នកដែលគ្រប់គ្រងចិត្តរបស់ខ្លួន ក៏ប្រសើរជាងអ្នកដែលចាប់បានទីក្រុងមួយដែរ។
រ៉ូម 12:21 - ព្រះគម្ពីរខ្មែរសាកល កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ ផ្ទុយទៅវិញ ចូរឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អ៕ Khmer Christian Bible ចូរកុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកបានឡើយ ប៉ុន្ដែចូរអ្នកយកឈ្នះលើសេចក្ដីអាក្រក់ដោយសេចក្ដីល្អចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ តែត្រូវឈ្នះសេចក្តីអាក្រក់ ដោយសេចក្តីល្អវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវចាញ់ការអាក្រក់ឡើយ គឺត្រូវឈ្នះការអាក្រក់ ដោយប្រព្រឹត្តអំពើល្អវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឲ្យអ្នកឈ្នះសេចក្ដីអាក្រក់ ដោយសារសេចក្ដីល្អវិញ។ អាល់គីតាប មិនត្រូវចាញ់ការអាក្រក់ឡើយ គឺត្រូវឈ្នះការអាក្រក់ ដោយប្រព្រឹត្ដអំពើល្អវិញ។ |
អ្នកដែលយឺតនឹងខឹងប្រសើរជាងមនុស្សខ្លាំងពូកែ ហើយអ្នកដែលគ្រប់គ្រងចិត្តរបស់ខ្លួន ក៏ប្រសើរជាងអ្នកដែលចាប់បានទីក្រុងមួយដែរ។
ផ្ទុយទៅវិញ “ប្រសិនបើសត្រូវរបស់អ្នកឃ្លាន ចូរឲ្យគេហូប; ប្រសិនបើគេស្រេក ចូរឲ្យគេផឹក; ធ្វើដូច្នេះ អ្នកនឹងពូនរងើកភ្លើងលើក្បាលរបស់គេ”។
មនុស្សគ្រប់គ្នាត្រូវតែចុះចូលនឹងរដ្ឋអំណាច ដ្បិតគ្មានអំណាចណាដែលមិនបានមកពីព្រះឡើយ គឺអំណាចទាំងអស់ដែលមាន សុទ្ធតែត្រូវបានកំណត់ឲ្យមានដោយព្រះ។
កុំតបសងនឹងការអាក្រក់ដោយការអាក្រក់ ឬតបសងនឹងការត្មះតិះដៀលដោយការត្មះតិះដៀលឡើយ ផ្ទុយទៅវិញ ចូរឲ្យពរ ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅដើម្បីការនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរជាមរតក។