ពេលនោះ មើល៍! មានបុរសម្នាក់ស្វិតដៃម្ខាង។ មានគេទូលសួរព្រះអង្គថា៖ “តើការដែលប្រោសឲ្យជានៅថ្ងៃសប្ប័ទ ត្រូវច្បាប់ឬទេ?”។ នេះគឺដើម្បីឲ្យបានចោទប្រកាន់ព្រះអង្គ។
យ៉ូហាន 9:16 - ព្រះគម្ពីរខ្មែរសាកល អ្នកខ្លះក្នុងពួកផារិស៊ីនិយាយថា៖ “ម្នាក់នោះមិនមែនមកពីព្រះទេ ពីព្រោះមិនរក្សាថ្ងៃសប្ប័ទ”។ ប៉ុន្តែអ្នកខ្លះទៀតថា៖ “តើម្នាក់ដែលជាមនុស្សបាបអាចធ្វើទីសម្គាល់បែបនេះយ៉ាងដូចម្ដេចបាន?”។ នោះក៏មានការបាក់បែកគ្នាក្នុងចំណោមពួកគេ។ Khmer Christian Bible ពេលនោះពួកអ្នកខាងគណៈផារិស៊ីខ្លះនិយាយថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ពីព្រោះគាត់មិនគោរពថ្ងៃសប្ប័ទ» ប៉ុន្ដែមានអ្នកខ្លះទៀតថា៖ «តើមនុស្សបាបអាចធ្វើទីសំគាល់អស្ចារ្យបែបនេះបានយ៉ាងដូចម្ដេច?» នោះក៏មានការបែកបាក់គ្នាក្នុងចំណោមពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកផារិស៊ីខ្លះនិយាយថា៖ «មនុស្សនោះមិនមែនមកពីព្រះទេ ព្រោះមិនកាន់តាមថ្ងៃសប្ប័ទ»។ ខ្លះទៀតថា៖ «ធ្វើដូចម្តេចឲ្យមនុស្សមានបាប អាចធ្វើទីសម្គាល់យ៉ាងនេះបាន?» ពួកគេក៏បាក់បែកគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកខាងគណៈផារីស៊ីខ្លះពោលថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ដ្បិតគាត់ពុំគោរពក្រឹត្យវិន័យ*សម្រាប់ថ្ងៃឈប់សម្រាក»។ ខ្លះទៀតពោលថា៖ «តើមនុស្សបាបអាចធ្វើទីសម្គាល់ដូចម្ដេចបាន?»ពួកគេក៏បាក់បែកគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកផារិស៊ីខ្លះនិយាយថា មនុស្សនោះមិនមែនមកពីព្រះទេ ព្រោះមិនកាន់ថ្ងៃឈប់សំរាកសោះ ខ្លះទៀតថា ធ្វើដូចម្តេចឲ្យមនុស្សមានបាបអាចធ្វើទីសំគាល់យ៉ាងនេះបាន នោះក៏កើតបាក់បែកគ្នា អាល់គីតាប ពួកខាងគណៈផារីស៊ីខ្លះពោលថា៖ «អ្នកនោះមិនមែនមកពីអុលឡោះទេ ដ្បិតគាត់ពុំគោរពហ៊ូកុំសម្រាប់ថ្ងៃឈប់សម្រាក»។ ខ្លះទៀតពោលថា៖ «តើមនុស្សបាបអាចធ្វើទីសំគាល់ដូចម្ដេចបាន?» ពួកគេក៏បាក់បែកគ្នា។ |
ពេលនោះ មើល៍! មានបុរសម្នាក់ស្វិតដៃម្ខាង។ មានគេទូលសួរព្រះអង្គថា៖ “តើការដែលប្រោសឲ្យជានៅថ្ងៃសប្ប័ទ ត្រូវច្បាប់ឬទេ?”។ នេះគឺដើម្បីឲ្យបានចោទប្រកាន់ព្រះអង្គ។
នៅពេលឃើញដូច្នេះ ពួកផារិស៊ីក៏ទូលព្រះអង្គថា៖ “មើល៍! ពួកសិស្សរបស់លោកកំពុងធ្វើអ្វីដែលច្បាប់ហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ”។
ប៉ុន្តែអ្នកគ្រប់គ្រងសាលាប្រជុំទើសចិត្ត ពីព្រោះព្រះយេស៊ូវទ្រង់ប្រោសគេឲ្យជានៅថ្ងៃសប្ប័ទ ក៏និយាយនឹងហ្វូងមនុស្សថា៖ “មានប្រាំមួយថ្ងៃដែលត្រូវធ្វើការ ដូច្នេះចូរមកទទួលការព្យាបាលឲ្យជានៅក្នុងថ្ងៃទាំងនោះចុះ! កុំមកក្នុងថ្ងៃសប្ប័ទឡើយ”។
ចូរជឿខ្ញុំថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំ ប្រសិនបើមិនជឿដូច្នោះទេ ចូរជឿព្រោះតែកិច្ចការទាំងនេះចុះ។
ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការក្នុងចំណោមពួកគេ ជាកិច្ចការដែលគ្មានអ្នកណាផ្សេងបានធ្វើទេ ពួកគេគ្មានបាបឡើយ។ ប៉ុន្តែឥឡូវនេះ ពួកគេបានទាំងឃើញ ហើយទាំងស្អប់ខ្ញុំ និងព្រះបិតារបស់ខ្ញុំទៀត។
ព្រះយេស៊ូវទ្រង់ធ្វើទីសម្គាល់ដំបូងនេះនៅកាណាក្នុងកាលីឡេ ព្រមទាំងសម្ដែងសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សរបស់ព្រះអង្គក៏ជឿលើព្រះអង្គ។
គាត់មករកព្រះយេស៊ូវនៅពេលយប់ ហើយទូលព្រះអង្គថា៖ “រ៉ាប៊ី យើងខ្ញុំដឹងហើយថា លោកជាគ្រូដែលមកពីព្រះ ពីព្រោះគ្មានអ្នកណាអាចធ្វើទីសម្គាល់ទាំងនេះដែលលោកកំពុងធ្វើបានឡើយ លុះត្រាតែព្រះគង់នៅជាមួយអ្នកនោះប៉ុណ្ណោះ”។
ដូច្នេះ ពួកយូដាក៏និយាយនឹងបុរសដែលត្រូវបានប្រោសឲ្យជានោះថា៖ “ថ្ងៃនេះជាថ្ងៃសប្ប័ទ ដូច្នេះអ្នកយកកន្ទេលរបស់អ្នក ខុសច្បាប់ហើយ”។
“ប៉ុន្តែខ្ញុំមានពាក្យបន្ទាល់ប្រសើរជាងពាក្យបន្ទាល់របស់យ៉ូហាន។ ព្រោះថាការងារដែលព្រះបិតាបានប្រទានឲ្យខ្ញុំបង្ហើយ គឺការងារទាំងនោះដែលខ្ញុំកំពុងធ្វើហ្នឹងហើយ ធ្វើបន្ទាល់អំពីខ្ញុំថា ព្រះបិតាបានចាត់ខ្ញុំឲ្យមក។
ដូច្នេះ ពួកយូដាក៏ឈ្លោះប្រកែកគ្នាថា៖ “តើអ្នកនេះអាចឲ្យសាច់របស់ខ្លួនមកយើងហូបយ៉ាងដូចម្ដេចបាន?”។
មានការខ្សឹបខ្សៀវជាច្រើនអំពីព្រះអង្គនៅក្នុងចំណោមហ្វូងមនុស្ស; អ្នកខ្លះនិយាយថា៖ “គាត់ជាមនុស្សល្អ” អ្នកខ្លះទៀតថា៖ “ទេ គាត់កំពុងបោកបញ្ឆោតប្រជាជន”។
ប្រសិនបើមនុស្សទទួលពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ ដើម្បីកុំឲ្យល្មើសក្រឹត្យវិន័យរបស់ម៉ូសេ តើអ្នករាល់គ្នាខឹងនឹងខ្ញុំ ដោយសារខ្ញុំបានធ្វើឲ្យមនុស្សម្នាក់ជាទាំងស្រុងនៅថ្ងៃសប្ប័ទឬ?
ពួកគេក៏ហៅបុរសដែលធ្លាប់ខ្វាក់ភ្នែកមកជាលើកទីពីរ ហើយប្រាប់គាត់ថា៖ “ចូរថ្វាយសិរីរុងរឿងដល់ព្រះចុះ! យើងដឹងហើយថា អ្នកនោះជាមនុស្សបាប”។
ដូច្នេះ ប្រជាជននៅទីក្រុងនោះបានបាក់បែកគ្នា គឺអ្នកខ្លះកាន់ខាងពួកយូដា អ្នកខ្លះកាន់ខាងពួកសាវ័ក។