យ៉ូហាន 8:50 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំមិនស្វែងរកសិរីរុងរឿងសម្រាប់ខ្លួនខ្ញុំទេ គឺមានព្រះអង្គដែលស្វែងរក និងវិនិច្ឆ័យឲ្យ។ Khmer Christian Bible ខ្ញុំមិនស្វែងរកសិរីរុងរឿងសម្រាប់ខ្លួនខ្ញុំទេ មានព្រះមួយអង្គកំពុងស្វែងរក ហើយកំពុងជំនុំជម្រះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំមិនមែនរកសិរីល្អសម្រាប់ខ្លួនខ្ញុំទេ មានព្រះមួយអង្គដែលរកឲ្យខ្ញុំហើយ ព្រះអង្គក៏ជំនុំជម្រះផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមិនរកសិរីរុងរឿងសម្រាប់ខ្លួនខ្ញុំឡើយ គឺមានម្នាក់រកឲ្យខ្ញុំ ហើយវិនិច្ឆ័យទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯខ្ញុំ មិនមែនរកកិត្តិសព្ទចំពោះខ្លួនទេ មានព្រះ១អង្គដែលរកឲ្យខ្ញុំវិញ ហើយទ្រង់ក៏ជំនុំជំរះផង អាល់គីតាប ខ្ញុំមិនរកសិរីរុងរឿងសម្រាប់ខ្លួនខ្ញុំឡើយ គឺមានម្នាក់រកឲ្យខ្ញុំ ហើយវិនិច្ឆ័យទៀតផង។ |
កុំគិតថា ខ្ញុំនឹងចោទប្រកាន់អ្នករាល់គ្នានៅចំពោះព្រះបិតាឡើយ មានម្នាក់ដែលចោទប្រកាន់អ្នករាល់គ្នាហើយ គឺម៉ូសេដែលអ្នករាល់គ្នាយកជាទីសង្ឃឹម។
អ្នកដែលនិយាយចេញពីខ្លួនឯង ស្វែងរកសិរីរុងរឿងសម្រាប់ខ្លួនឯង រីឯអ្នកដែលស្វែងរកសិរីរុងរឿងរបស់ព្រះអង្គដែលចាត់ខ្លួនឲ្យមក អ្នកនោះគឺពិតត្រង់ ហើយគ្មានសេចក្ដីទុច្ចរិតនៅក្នុងអ្នកនោះឡើយ។
ព្រះយេស៊ូវទ្រង់តបថា៖“ប្រសិនបើខ្ញុំលើកតម្កើងសិរីរុងរឿងឲ្យខ្លួនខ្ញុំ សិរីរុងរឿងរបស់ខ្ញុំគ្មានតម្លៃទេ គឺព្រះបិតារបស់ខ្ញុំទេតើ ដែលលើកតម្កើងសិរីរុងរឿងដល់ខ្ញុំ ហើយជាព្រះអង្គដែលអ្នករាល់គ្នាថា: ‘ជាព្រះនៃយើង’។