ស្ដេចបានកោះប្រជុំអស់ទាំងនាយកបូជាចារ្យ និងគ្រូវិន័យរបស់ប្រជាជន ហើយសួរពួកគេអំពីកន្លែងដែលព្រះគ្រីស្ទប្រសូត។
យ៉ូហាន 8:3 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ពួកគ្រូវិន័យ និងពួកផារិស៊ីនាំស្ត្រីម្នាក់ដែលគេចាប់បានក្នុងការផិតក្បត់មក ហើយឲ្យនាងឈរនៅកណ្ដាលចំណោម Khmer Christian Bible ពេលនោះ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីនាំស្រ្តីម្នាក់ដែលគេទាន់កំពុងផិតក្បត់មក ពេលឲ្យនាងឈរនៅកណ្តាលជំនុំហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអាចារ្យ និងពួកផារិស៊ី នាំស្ត្រីម្នាក់ ដែលបានទាន់នៅពេលរួមសហាយស្មន់មក ហើយដាក់នាងឲ្យឈរនៅកណ្តាលជំនុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ពួកអាចារ្យ* និងពួកខាងគណៈផារីស៊ី*នាំស្ត្រីម្នាក់ ដែលគេទាន់កំពុងតែរួមសហាយស្មន់។ គេយកនាងនោះមកដាក់កណ្ដាលចំណោមប្រជុំជន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចពួកអាចារ្យ នឹងពួកផារិស៊ី គេនាំស្ត្រីម្នាក់ ដែលបានទាន់នៅដំណេកមកឯទ្រង់ កាលគេដាក់ស្ត្រីនោះ នៅកណ្តាលជំនុំហើយ នោះក៏ទូលថា អាល់គីតាប ពេលនោះ ពួកតួន និងពួកខាងគណៈផារីស៊ីនាំស្ដ្រីម្នាក់ ដែលគេទាន់កំពុងតែរួមសហាយស្មន់។ គេយកនាងនោះមកដាក់កណ្ដាលចំណោមប្រជុំជន |
ស្ដេចបានកោះប្រជុំអស់ទាំងនាយកបូជាចារ្យ និងគ្រូវិន័យរបស់ប្រជាជន ហើយសួរពួកគេអំពីកន្លែងដែលព្រះគ្រីស្ទប្រសូត។
ព្រលឹមឡើង ព្រះយេស៊ូវយាងមកដល់ព្រះវិហារម្ដងទៀត ប្រជាជនទាំងមូលក៏មករកព្រះអង្គ ដូច្នេះព្រះអង្គគង់ចុះ ហើយចាប់ផ្ដើមបង្រៀនពួកគេ។
រួចទូលព្រះអង្គថា៖ “លោកគ្រូ ស្ត្រីនេះគេចាប់បាន នៅពេលកំពុងប្រព្រឹត្តអំពើផិតក្បត់។
ពួកគេឮដូច្នេះ ក៏ចេញទៅម្នាក់ម្ដងៗចាប់ពីមនុស្សចាស់ជាងគេ ហើយសល់តែព្រះអង្គ និងស្ត្រីដែលនៅកណ្ដាលនោះប៉ុណ្ណោះ។
ពួកគេឲ្យពេត្រុស និងយ៉ូហានឈរនៅកណ្ដាលចំណោម ហើយសួរថា៖ “តើពួកអ្នកបានធ្វើការនេះដោយអំណាចអ្វី ឬក្នុងនាមនរណា?”។
ដូច្នេះ ប្រសិនបើនាងទៅយកបុរសម្នាក់ទៀតនៅពេលដែលប្ដីនៅរស់ គេនឹងហៅនាងថា ស្ត្រីផិតក្បត់; ប៉ុន្តែប្រសិនបើប្ដីស្លាប់ហើយ នាងក៏រួចពីក្រឹត្យវិន័យនោះ ហើយទោះបីជានាងទៅយកបុរសម្នាក់ទៀត ក៏នាងមិនមែនជាស្ត្រីផិតក្បត់ដែរ។