ព្រះអង្គមានបន្ទូលថា៖“ចូរទៅក្នុងទីក្រុង ជួបមនុស្សម្នាក់ ហើយប្រាប់គាត់ថា: ‘លោកគ្រូនិយាយថា ពេលវេលារបស់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងធ្វើពិធីបុណ្យរំលងជាមួយពួកសិស្សរបស់ខ្ញុំនៅកន្លែងអ្នក’”។
យ៉ូហាន 7:8 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាឡើងទៅពិធីបុណ្យនេះចុះ ខ្ញុំមិនទាន់ឡើងទៅពិធីបុណ្យនេះទេ ពីព្រោះពេលវេលារបស់ខ្ញុំមិនទាន់គ្រប់កំណត់នៅឡើយ”។ Khmer Christian Bible ដូច្នេះចូរប្អូនរាល់គ្នាទៅចូលរួមពិធីបុណ្យចុះ រីឯបងវិញ មិនទៅចូលរួមពិធីបុណ្យនោះទេ ព្រោះពេលវេលារបស់បងមិនទាន់មកដល់» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្អូនៗឡើងទៅបុណ្យនោះចុះ បងមិនទាន់ទៅទេ ព្រោះមិនទាន់ដល់ពេលនៅឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្អូនៗឡើងទៅចូលរួមក្នុងពិធីបុណ្យទៅ បងមិនឡើងទៅទេ ព្រោះពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឯងរាល់គ្នាឡើងទៅឯបុណ្យនេះចុះ ឯអញមិនទាន់ទៅទេ ព្រោះកំណត់អញមិនទាន់សំរេចនៅឡើយ អាល់គីតាប ចូរប្អូនៗឡើងទៅចូលរួមក្នុងពិធីបុណ្យទៅ បងមិនឡើងទៅទេ ព្រោះពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយ»។ |
ព្រះអង្គមានបន្ទូលថា៖“ចូរទៅក្នុងទីក្រុង ជួបមនុស្សម្នាក់ ហើយប្រាប់គាត់ថា: ‘លោកគ្រូនិយាយថា ពេលវេលារបស់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងធ្វើពិធីបុណ្យរំលងជាមួយពួកសិស្សរបស់ខ្ញុំនៅកន្លែងអ្នក’”។
ព្រះយេស៊ូវមានបន្ទូលនឹងម្ដាយថា៖“ស្ត្រីអើយ តើរឿងនេះជាអ្វីនឹងខ្ញុំ ហើយនឹងអ្នក? ពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេ”។
ពេលនោះ ពួកគេចង់ចាប់ព្រះអង្គ ប៉ុន្តែគ្មានអ្នកណាលូកដៃចាប់ព្រះអង្គទេ ពីព្រោះពេលវេលារបស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេ ប៉ុន្តែពេលវេលារបស់អ្នករាល់គ្នាមានជានិច្ចហើយ។
ព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះនៅទីដាក់តង្វាយ ពេលព្រះអង្គកំពុងបង្រៀននៅក្នុងព្រះវិហារ ប៉ុន្តែគ្មានអ្នកណាចាប់ព្រះអង្គទេ ពីព្រោះពេលវេលារបស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។