ពោលគឺ ខ្ញុំបានមកដើម្បីឲ្យ: ‘មនុស្សប្រុសតាំងខ្លួនទាស់នឹងឪពុករបស់ខ្លួន កូនស្រីទាស់នឹងម្ដាយរបស់ខ្លួន កូនប្រសាស្រីទាស់នឹងម្ដាយក្មេករបស់ខ្លួន
យ៉ូហាន 7:43 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ មានការបាក់បែកគ្នាកើតឡើងក្នុងចំណោមហ្វូងមនុស្ស ដោយសារតែព្រះអង្គ។ Khmer Christian Bible ដូច្នេះ ក៏កើតមានការបែកបាក់គ្នានៅក្នុងបណ្ដាជនដោយព្រោះព្រះយេស៊ូ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេក៏បាក់បែកទាស់គ្នា ដោយព្រោះព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បណ្ដាជនក៏បាក់បែកគ្នា ព្រោះតែព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គេក៏បាក់បែកទាស់គ្នា ដោយព្រោះទ្រង់ អាល់គីតាប បណ្ដាជនក៏បាក់បែកគ្នា ព្រោះតែអ៊ីសា។ |
ពោលគឺ ខ្ញុំបានមកដើម្បីឲ្យ: ‘មនុស្សប្រុសតាំងខ្លួនទាស់នឹងឪពុករបស់ខ្លួន កូនស្រីទាស់នឹងម្ដាយរបស់ខ្លួន កូនប្រសាស្រីទាស់នឹងម្ដាយក្មេករបស់ខ្លួន
តើអ្នករាល់គ្នាគិតថា ខ្ញុំបានមកដើម្បីផ្ដល់សេចក្ដីសុខសាន្តដល់ផែនដីឬ? ទេ! ខ្ញុំប្រាប់អ្នករាល់គ្នាថា គឺមកដើម្បីផ្ដល់ការបាក់បែកវិញ។
មានការខ្សឹបខ្សៀវជាច្រើនអំពីព្រះអង្គនៅក្នុងចំណោមហ្វូងមនុស្ស; អ្នកខ្លះនិយាយថា៖ “គាត់ជាមនុស្សល្អ” អ្នកខ្លះទៀតថា៖ “ទេ គាត់កំពុងបោកបញ្ឆោតប្រជាជន”។
អ្នកខ្លះក្នុងពួកផារិស៊ីនិយាយថា៖ “ម្នាក់នោះមិនមែនមកពីព្រះទេ ពីព្រោះមិនរក្សាថ្ងៃសប្ប័ទ”។ ប៉ុន្តែអ្នកខ្លះទៀតថា៖ “តើម្នាក់ដែលជាមនុស្សបាបអាចធ្វើទីសម្គាល់បែបនេះយ៉ាងដូចម្ដេចបាន?”។ នោះក៏មានការបាក់បែកគ្នាក្នុងចំណោមពួកគេ។
ដូច្នេះ ប្រជាជននៅទីក្រុងនោះបានបាក់បែកគ្នា គឺអ្នកខ្លះកាន់ខាងពួកយូដា អ្នកខ្លះកាន់ខាងពួកសាវ័ក។