មុនដំបូង អនទ្រេរកស៊ីម៉ូនបងប្រុសរបស់ខ្លួន ហើយប្រាប់គាត់ថា៖ “យើងរកព្រះមែស៊ីឃើញហើយ” (ព្រះមែស៊ី មានអត្ថន័យប្រែថា ព្រះគ្រីស្ទ)។
យ៉ូហាន 7:41 - ព្រះគម្ពីរខ្មែរសាកល អ្នកខ្លះទៀតថា៖ “អ្នកនេះជាព្រះគ្រីស្ទ”។ ប៉ុន្តែមានអ្នកផ្សេងទៀតថា៖ “ព្រះគ្រីស្ទមិនមែនយាងមកពីកាលីឡេទេ មែនទេ? Khmer Christian Bible អ្នកខ្លះទៀតថា៖ «អ្នកនេះជាព្រះគ្រិស្ដ» ប៉ុន្ដែអ្នកខ្លះទៀតថា៖ «តើព្រះគ្រិស្ដអាចយាងមកពីស្រុកកាលីឡេដែរឬទេ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកខ្លះទៀតថា៖ «នេះជាព្រះគ្រីស្ទហើយ» តែខ្លះទៀតសួរថា៖ «តើព្រះគ្រីស្ទត្រូវយាងមកពីស្រុកកាលីឡេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកខ្លះទៀតពោលថា៖ «លោកនេះជាព្រះគ្រិស្ត*»។ ប៉ុន្តែ មានអ្នកផ្សេងទៀតពោលជំទាស់ថា៖ «ព្រះគ្រិស្តមិនមែនមកពីស្រុកកាលីឡេទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកខ្លះទៀតថា នេះជាព្រះគ្រីស្ទហើយ ខ្លះទៀតថា ចុះព្រះគ្រីស្ទយាងមកពីស្រុកកាលីឡេដែរឬ អាល់គីតាប អ្នកខ្លះទៀតពោលថា៖ «លោកនេះជាអាល់ម៉ាហ្សៀស»។ ប៉ុន្ដែ មានអ្នកផ្សេងទៀតពោលជំទាស់ថា៖ «អាល់ម៉ាហ្សៀសមិនមែនមកពីស្រុកកាលីឡេទេ |
មុនដំបូង អនទ្រេរកស៊ីម៉ូនបងប្រុសរបស់ខ្លួន ហើយប្រាប់គាត់ថា៖ “យើងរកព្រះមែស៊ីឃើញហើយ” (ព្រះមែស៊ី មានអត្ថន័យប្រែថា ព្រះគ្រីស្ទ)។
ណាថាណែលនិយាយនឹងគាត់ថា៖ “តើអាចមានអ្វីល្អ ពីណាសារ៉ែតឬ?”។ ភីលីពប្រាប់គាត់ថា៖ “ចូរមកមើលចុះ”។
ណាថាណែលទូលតបនឹងព្រះអង្គថា៖ “រ៉ាប៊ី លោកជាព្រះបុត្រារបស់ព្រះ! លោកជាស្ដេចរបស់អ៊ីស្រាអែល!”។
ស្ត្រីនោះទូលព្រះអង្គថា៖ “ខ្ញុំដឹងហើយថា ព្រះមែស៊ីដែលហៅថាព្រះគ្រីស្ទនឹងយាងមក។ នៅពេលព្រះអង្គយាងមក ព្រះអង្គនឹងថ្លែងការទាំងអស់ដល់យើងខ្ញុំ”។
“មក៍! មើលម្នាក់ដែលប្រាប់ខ្ញុំអំពីអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ។ អ្នកនេះជាព្រះគ្រីស្ទទេដឹង?”។
ពួកគេក៏និយាយនឹងស្ត្រីនោះថា៖ “ឥឡូវនេះយើងជឿ មិនមែនដោយសារតែសម្ដីរបស់នាងទៀតទេ គឺដោយសារយើងផ្ទាល់បានឮ ហើយដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះនៃពិភពលោក”។
យើងដឹងហើយថា អ្នកនេះមកពីណា ប៉ុន្តែនៅពេលព្រះគ្រីស្ទយាងមក គ្មានអ្នកណាដឹងថាព្រះអង្គមកពីណាឡើយ”។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានច្រើននាក់ក្នុងហ្វូងមនុស្សបានជឿលើព្រះអង្គ ហើយពួកគេនិយាយថា៖ “នៅពេលព្រះគ្រីស្ទយាងមក ព្រះអង្គនឹងមិនធ្វើទីសម្គាល់ច្រើនជាងអ្វីៗដែលលោកនេះបានធ្វើទេ មែនទេ?”។
ពួកគេតបនឹងគាត់ថា៖ “មិនមែនលោកក៏មកពីកាលីឡេដែរ មែនទេ? ចូរស្រាវជ្រាវមើល៍ នោះលោកនឹងដឹងថា ព្យាការីមិនចេញមកពីកាលីឡេឡើយ!”។