លុះថ្ងៃទីប្រាំបីក្រោយពីអ៊ីសាកកូនប្រុសរបស់គាត់កើតមក អ័ប្រាហាំក៏ធ្វើពិធីកាត់ស្បែកឲ្យវា ដូចដែលព្រះបានបង្គាប់គាត់។
យ៉ូហាន 7:22 - ព្រះគម្ពីរខ្មែរសាកល ម៉ូសេបានប្រគល់ពិធីកាត់ស្បែកដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏ធ្វើពិធីកាត់ស្បែកឲ្យមនុស្សនៅថ្ងៃសប្ប័ទ (តាមពិត មិនមែនមកពីម៉ូសេទេ គឺមកពីដូនតាវិញ)។ Khmer Christian Bible លោកម៉ូសេបានឲ្យពិធីកាត់ស្បែកដល់អ្នករាល់គ្នា (ពិធីនោះមិនបានមកពីលោកម៉ូសេទេ គឺបានមកពីដូនតា) ហើយនៅថ្ងៃសប្ប័ទ អ្នករាល់គ្នាក៏កាត់ស្បែកឲ្យមនុស្សដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេបង្គាប់ឲ្យអ្នករាល់គ្នាធ្វើពិធីកាត់ស្បែក (តាមពិត ពិធីកាត់ស្បែកមិនមែនមកពីលោកម៉ូសេទេ គឺមកពីបុព្វបុរសវិញ) ហើយអ្នកក៏កាត់ស្បែកឲ្យមនុស្សនៅថ្ងៃសប្ប័ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេ*បានបង្គាប់អ្នករាល់គ្នាឲ្យធ្វើពិធីកាត់ស្បែក* (តាមពិត គឺបុព្វបុរស*របស់អ្នករាល់គ្នាឯណោះជាអ្នកបង្គាប់ឲ្យធ្វើពិធីនេះ មិនមែនលោកម៉ូសេទេ) ហើយអ្នករាល់គ្នាធ្វើពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកម៉ូសេក៏ឲ្យពិធីកាត់ស្បែកមកអ្នករាល់គ្នា (មិនមែនថាកើតពីលោកម៉ូសេទេ គឺពីពួកឰយុកោវិញ) ហើយអ្នករាល់គ្នាកាត់ស្បែកឲ្យមនុស្ស នៅថ្ងៃឈប់សំរាកផង អាល់គីតាប ម៉ូសាបានបង្គាប់អ្នករាល់គ្នាឲ្យធ្វើពិធីខតាន (តាមពិត គឺបុព្វបុរសរបស់អ្នករាល់គ្នាឯណោះ ជាអ្នកបង្គាប់ឲ្យធ្វើពិធីនេះមិនមែនម៉ូសាទេ) ហើយអ្នករាល់គ្នាធ្វើពិធីខតាន់នៅថ្ងៃជំអាត់។ |
លុះថ្ងៃទីប្រាំបីក្រោយពីអ៊ីសាកកូនប្រុសរបស់គាត់កើតមក អ័ប្រាហាំក៏ធ្វើពិធីកាត់ស្បែកឲ្យវា ដូចដែលព្រះបានបង្គាប់គាត់។
ព្រះបានប្រទានសម្ពន្ធមេត្រីនៃពិធីកាត់ស្បែកដល់អ័ប្រាហាំ។ ដូច្នេះ អ័ប្រាហាំបានបង្កើតអ៊ីសាក ហើយធ្វើពិធីកាត់ស្បែកឲ្យគាត់នៅថ្ងៃទីប្រាំបី។ ក្រោយមក អ៊ីសាកបានបង្កើតយ៉ាកុប ហើយយ៉ាកុបបានបង្កើតបុព្វបុរសទាំងដប់ពីរនាក់។
ខ្ញុំចង់និយាយដូច្នេះថា ក្រឹត្យវិន័យដែលមកដល់បួនរយសាមសិបឆ្នាំក្រោយ មិនអាចធ្វើឲ្យសម្ពន្ធមេត្រីដែលព្រះបានតាំងទុកមុនទៅជាមោឃៈ ហើយឲ្យសេចក្ដីសន្យានោះទៅជាឥតប្រយោជន៍បានឡើយ។