នេះជាពាក្យបន្ទាល់របស់យ៉ូហាន នៅពេលពួកយូដាចាត់ពួកបូជាចារ្យ និងពួកលេវីពីយេរូសាឡិមឲ្យមករកគាត់ ដើម្បីសួរគាត់ថា៖ “តើលោកជានរណា?”។
យ៉ូហាន 7:11 - ព្រះគម្ពីរខ្មែរសាកល ពួកយូដាកំពុងរកព្រះអង្គនៅក្នុងពិធីបុណ្យនោះ ដោយសួរថា៖ “តើអ្នកនោះនៅឯណា?”។ Khmer Christian Bible ពួកជនជាតិយូដាបានរកព្រះអង្គនៅក្នុងពិធីបុណ្យនោះ ដោយសួរថា៖ «តើអ្នកនោះនៅឯណា?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពិធីបុណ្យនោះ ពួកសាសន៍យូដាសួររកព្រះអង្គថា «តើលោកនៅឯណា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងឱកាសបុណ្យនោះ ជនជាតិយូដាតាមរកព្រះយេស៊ូ គេសួរគ្នាថា៖ «តើលោកនៅឯណា?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកសាសន៍យូដា គេសួររកទ្រង់នៅឯទីបុណ្យថា តើលោកនៅឯណា អាល់គីតាប ក្នុងឱកាសបុណ្យនោះ ជនជាតិយូដាតាមរកអ៊ីសា គេសួរគ្នាថា៖ «តើគាត់នៅឯណា?»។ |
នេះជាពាក្យបន្ទាល់របស់យ៉ូហាន នៅពេលពួកយូដាចាត់ពួកបូជាចារ្យ និងពួកលេវីពីយេរូសាឡិមឲ្យមករកគាត់ ដើម្បីសួរគាត់ថា៖ “តើលោកជានរណា?”។
ពួកគេរកព្រះយេស៊ូវ ហើយពេលឈរនៅក្នុងព្រះវិហារ ពួកគេក៏និយាយគ្នាទៅវិញទៅមកថា៖ “អ្នករាល់គ្នាគិតដូចម្ដេច? លោកពិតជាមិនមកពិធីបុណ្យនេះទេដឹង?”។
បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវយាងចុះឡើងតែនៅកាលីឡេ គឺព្រះអង្គមិនចង់យាងចុះឡើងនៅយូឌាទេ ពីព្រោះពួកយូដារកធ្វើគុតព្រះអង្គ។
ប៉ុន្តែគ្មានអ្នកណានិយាយអំពីព្រះអង្គដោយបើកចំហឡើយ ព្រោះតែការភិតភ័យចំពោះពួកយូដា។
ដូច្នេះ ពួកយូដាក៏ភ្ញាក់ផ្អើល ទាំងពោលថា៖ “អ្នកនេះមិនដែលរៀនសោះ តើចេះគម្ពីរយ៉ាងដូចម្ដេច?”។