“ប៉ុន្តែបាវបម្រើនោះចេញទៅ ក៏ជួបបាវបម្រើជាគ្នាគាត់ម្នាក់ដែលជំពាក់គាត់មួយរយឌេណារី ។ គាត់ចាប់ច្របាច់កអ្នកនោះ ទាំងនិយាយថា: ‘សងអ្វីដែលជំពាក់យើងមក!’។
យ៉ូហាន 6:7 - ព្រះគម្ពីរខ្មែរសាកល ភីលីពទូលឆ្លើយនឹងព្រះអង្គថា៖ “នំប៉័ងអស់ពីររយឌេណារី ក៏មិនល្មមឲ្យម្នាក់ៗទទួលបានបន្តិចបន្តួចផង”។ Khmer Christian Bible លោកភីលីពទូលទៅព្រះអង្គថា៖ «ទោះបីទិញនំប៉័ងអស់កាក់ពីររយឌេណារី ហើយចែកម្នាក់បន្ដិចៗក៏ដោយ ក៏នៅតែមិនគ្រាន់សម្រាប់គ្រប់គ្នាដែរ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភីលីពទូលឆ្លើយថា៖ «ទោះបើទិញនំបុ័ងអស់ប្រាក់ពីររយដេណារី ក៏មិនគ្រប់គ្នាដែរ សូម្បីតែម្នាក់បន្តិច»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកភីលីពទូលថា៖ «ទោះបីយើងយកប្រាក់ពីររយដួង*ទៅទិញនំប៉័ងក៏មិនគ្រាន់ដែរ សូម្បីតែម្នាក់មួយដុំតូចៗក៏មិនបានផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ភីលីពទូលឆ្លើយថា ទោះបើទិញនំបុ័ងអស់៤០រៀល ក៏មិនគ្រាន់ឲ្យគ្រប់គ្នា សូម្បីតែបន្តិចបន្តួចផង អាល់គីតាប លោកភីលីពជម្រាបថា៖ «ទោះបីយើងយកប្រាក់ពីររយដួងទៅទិញនំបុ័ងក៏មិនគ្រាន់ដែរ សូម្បីតែម្នាក់មួយដុំតូចៗក៏មិនបានផង»។ |
“ប៉ុន្តែបាវបម្រើនោះចេញទៅ ក៏ជួបបាវបម្រើជាគ្នាគាត់ម្នាក់ដែលជំពាក់គាត់មួយរយឌេណារី ។ គាត់ចាប់ច្របាច់កអ្នកនោះ ទាំងនិយាយថា: ‘សងអ្វីដែលជំពាក់យើងមក!’។
ប៉ុន្តែព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ចូរអ្នករាល់គ្នាឲ្យអ្វីដល់ពួកគេហូបចុះ”។ ពួកសិស្សទូលថា៖ “តើឲ្យយើងខ្ញុំទៅទិញនំប៉័ងអស់ពីររយឌេណារី ឲ្យពួកគេហូបឬ?”។
នៅថ្ងៃបន្ទាប់ ព្រះយេស៊ូវមានព្រះទ័យចង់ចេញទៅកាលីឡេ។ ព្រះអង្គទ្រង់រកភីលីព ហើយមានបន្ទូលនឹងគាត់ថា៖“ចូរមកតាមខ្ញុំ!”។
ភីលីពរកណាថាណែល ហើយប្រាប់គាត់ថា៖ “យើងរកឃើញព្រះអង្គដែលម៉ូសេ និងបណ្ដាព្យាការីបានសរសេរទុកនៅក្នុងក្រឹត្យវិន័យហើយ គឺយេស៊ូវពីណាសារ៉ែត ជាកូនរបស់យ៉ូសែប”។
ណាថាណែលនិយាយនឹងគាត់ថា៖ “តើអាចមានអ្វីល្អ ពីណាសារ៉ែតឬ?”។ ភីលីពប្រាប់គាត់ថា៖ “ចូរមកមើលចុះ”។
ណាថាណែលទូលព្រះអង្គថា៖ “តើលោកស្គាល់ខ្ញុំយ៉ាងដូចម្ដេច?”។ ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“មុនភីលីពបានហៅអ្នក ខ្ញុំឃើញអ្នកនៅក្រោមដើមល្វាហើយ”។