Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 6:37 - ព្រះគម្ពីរខ្មែរសាកល

37 ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ចូរ​អ្នករាល់គ្នា​ឲ្យ​អ្វី​ដល់​ពួកគេ​ហូប​ចុះ”។ ពួកសិស្ស​ទូល​ថា​៖ “តើ​ឲ្យ​យើងខ្ញុំ​ទៅ​ទិញ​នំប៉័ង​អស់​ពីររយ​ឌេណារី ឲ្យ​ពួកគេ​ហូប​ឬ?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

37 ព្រះអង្គ​មាន​បន្ទូល​តប​ទៅ​គេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​ឲ្យ​អាហារ​ពួកគេ​បរិភោគ​ផង»​ គេ​ក៏​ទូល​ព្រះអង្គវិញ​ថា៖​ «តើ​យើង​យក​ប្រាក់​ពីរ​រយ​ឌេណារី​ ទៅ​ទិញ​នំប៉័ង​ឲ្យ​គេ​បរិភោគ​ឬ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​តប​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ឲ្យ​អាហារ​ពួក​គេ​បរិ‌ភោគ​ផង»។ គេ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​យើង​យក​ប្រាក់​ពីរ​រយ​ដេណារី ទៅ​ទិញ​នំ​ប៉័ង​ឲ្យ​ពួក​គេ​បរិ‌ភោគ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិ‌ភោគ​ទៅ!»។ គេ​ទូល​ព្រះអង្គ​ថា៖ «តើ​យើង​ត្រូវ​យក​ប្រាក់​ពីរ​រយ​ដួង* ទៅ​ទិញ​ម្ហូប​អាហារ​ឲ្យ​គេ​បរិ‌ភោគ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ ប៉ុន្តែ​ពួក​សិស្ស​ទូល​ថា តើ​ឲ្យ​យើង​រាល់​គ្នា​ទៅ​ទិញ​នំបុ័ង​ចំនួន​៤០​រៀល ឲ្យ​គេ​បរិភោគ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

37 អ៊ីសា​បាន​ប្រាប់​ទៅ​គេ​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ!»។ គេ​ជម្រាប​អ៊ីសា​ថា៖ «តើ​យើង​ត្រូវ​យក​ប្រាក់​ពីរ​រយ​ដួង ទៅ​ទិញ​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ឬ?»។

សូមមើលជំពូក ចម្លង




ម៉ាកុស 6:37
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូលថា​៖“ពួកគេ​មិន​ចាំបាច់​ទៅ​ទេ ចូរ​អ្នករាល់គ្នា​ឲ្យ​អ្វី​ដល់​ពួកគេ​ហូប​ចុះ”។


“ប៉ុន្តែ​បាវបម្រើ​នោះ​ចេញទៅ ក៏​ជួប​បាវបម្រើជាគ្នា​គាត់​ម្នាក់​ដែល​ជំពាក់​គាត់​មួយរយ​ឌេណារី ។ គាត់​ចាប់​ច្របាច់ក​អ្នកនោះ ទាំង​និយាយថា​: ‘សង​អ្វីដែល​ជំពាក់​យើង​មក​!’។


សូម​ឲ្យ​ពួកគេ​ទៅវិញ​ទៅ ដើម្បីឲ្យ​ពួកគេ​ទៅ​តាម​ស្រុកភូមិ​នានា​នៅ​ជុំវិញ ទិញ​អ្វី​ហូប​ខ្លួនឯង”។


ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​មាន​នំប៉័ង​ប៉ុន្មាន​? ទៅ​មើល​មើល៍”។ នៅពេល​បាន​ដឹង​ហើយ ពួកគេ​ទូលថា​៖ “មាន​ប្រាំ និង​ត្រី​ពីរ”។


“មាន​កូនបំណុល​ពីរ​នាក់​ជំពាក់​មេបំណុល​ម្នាក់​។ ម្នាក់​ជំពាក់​ប្រាំរយ​ឌេណារី ​ម្នាក់ទៀត​ជំពាក់​ហាសិប​ឌេណារី​។


ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ចូរ​អ្នករាល់គ្នា​ឲ្យ​អ្វី​ដល់​ពួកគេ​ហូប​ចុះ”។ ពួកសិស្ស​ទូលថា​៖ “យើងខ្ញុំ​មាន​តែ​នំប៉័ង​ប្រាំ និង​ត្រី​ពីរ​ប៉ុណ្ណោះ លុះត្រាតែ​យើងខ្ញុំ​ទៅ​ទិញ​អាហារ​សម្រាប់​ប្រជាជន​ទាំងអស់​នេះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម