ព្រះអង្គមានបន្ទូលឆ្លើយនឹងពួកគេថា៖“ពីព្រោះអាថ៌កំបាំងនៃអាណាចក្រស្ថានសួគ៌បានប្រទានឲ្យអ្នករាល់គ្នាយល់ហើយ រីឯអ្នកទាំងនោះវិញ មិនបានប្រទានឲ្យយល់ទេ។
យ៉ូហាន 6:65 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលទៀតថា៖“ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា: ‘គ្មានអ្នកណាអាចមករកខ្ញុំបានឡើយ លុះត្រាតែបានប្រទានឲ្យអ្នកនោះពីព្រះបិតាប៉ុណ្ណោះ’”។ Khmer Christian Bible ព្រះអង្គមានបន្ទូលទៀតថា៖ «ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាអាចមកឯខ្ញុំបានទេ លើកលែងតែព្រះវរបិតានាំគេមក»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គក៏មានព្រះបន្ទូលថា៖ «ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាអាចនឹងមករកខ្ញុំបានទេ លើកតែព្រះវរបិតាប្រោសប្រទានមកប៉ុណ្ណោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នារួចមកហើយថា ប្រសិនបើព្រះបិតាមិនប្រោសប្រទានទេ នោះគ្មាននរណាអាចមករកខ្ញុំឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏មានបន្ទូលថា គឺហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតាទ្រង់ប្រោសប្រទានឲ្យប៉ុណ្ណោះ។ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៀតថា៖ «ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នារួចមកហើយថា ប្រសិនបើអុលឡោះជាបិតាមិនប្រោសប្រទានទេ នោះគ្មាននរណាអាចមករកខ្ញុំបានឡើយ»។ |
ព្រះអង្គមានបន្ទូលឆ្លើយនឹងពួកគេថា៖“ពីព្រោះអាថ៌កំបាំងនៃអាណាចក្រស្ថានសួគ៌បានប្រទានឲ្យអ្នករាល់គ្នាយល់ហើយ រីឯអ្នកទាំងនោះវិញ មិនបានប្រទានឲ្យយល់ទេ។
ខ្ញុំមានចៀមដទៃទៀតដែលមិននៅក្នុងក្រោលនេះ។ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ ពួកវានឹងស្ដាប់សំឡេងរបស់ខ្ញុំ ហើយពួកវានឹងបានជាហ្វូងមួយ មានអ្នកគង្វាលម្នាក់។
យ៉ូហាននិយាយតបថា៖ “មនុស្សមិនអាចទទួលអ្វីមួយបានឡើយ លុះត្រាតែបានប្រទានឲ្យអ្នកនោះពីស្ថានសួគ៌ប៉ុណ្ណោះ។
អស់អ្នកដែលព្រះបិតាប្រទានឲ្យខ្ញុំ នឹងមករកខ្ញុំ ហើយអ្នកដែលមករកខ្ញុំ ខ្ញុំមិនបោះបង់ចោលជាដាច់ខាត
ដ្បិតការនេះបានប្រទានដល់អ្នករាល់គ្នាដោយសារតែព្រះគ្រីស្ទ គឺមិនគ្រាន់តែឲ្យជឿលើព្រះអង្គប៉ុណ្ណោះទេ គឺថែមទាំងឲ្យរងទុក្ខដើម្បីព្រះអង្គទៀតផង
ហើយព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានកើនឡើងយ៉ាងសម្បូរហូរហៀរ ជាមួយនឹងជំនឿ និងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។
ទាំងប្រៀនប្រដៅអ្នកដែលប្រឆាំង ដោយសុភាពរាបសា ក្រែងលោព្រះនឹងប្រទានដល់ពួកគេនូវការកែប្រែចិត្តដែលនាំទៅដល់ចំណេះដឹងនៃសេចក្ដីពិត។
ទាំងរំពឹងមើលទៅព្រះយេស៊ូវដែលជាស្ថាបនិក និងជាអ្នកបង្ហើយនៃជំនឿ។ ព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាងដោយមើលងាយការអៀនខ្មាស ព្រោះតែអំណរដែលមានដាក់នៅមុខព្រះអង្គ ហើយឥឡូវនេះ ព្រះអង្គបានគង់ចុះនៅខាងស្ដាំបល្ល័ង្ករបស់ព្រះ។