ពួកគេបានទូលសុំ នោះព្រះអង្គក៏នាំសត្វក្រួចមក ព្រមទាំងចម្អែតពួកគេដោយនំប៉័ងពីស្ថានសួគ៌។
យ៉ូហាន 6:31 - ព្រះគម្ពីរខ្មែរសាកល ដូនតារបស់យើងខ្ញុំបានហូបម៉ាណានៅទីរហោស្ថាន ដូចដែលមានសរសេរទុកមកថា:‘ព្រះអង្គបានប្រទាននំប៉័ងពីស្ថានសួគ៌ឲ្យពួកគេហូប’”។ Khmer Christian Bible កាលនៅទីរហោឋាន ដូនតារបស់យើងបានបរិភោគនំម៉ាណា ដូចមានសេចក្តីចែងទុកថា ព្រះអង្គបានប្រទាននំប៉័ងពីស្ថានសួគ៌ ឲ្យពួកគេបរិភោគ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុព្វបុរសរបស់យើងខ្ញុំបានបរិភោគនំម៉ាណា នៅទីរហោស្ថាន ដូចជាមានចែងទុកមកថា៖ "លោកបានឲ្យនំបុ័ងមកពីស្ថានសួគ៌ដល់គេបរិភោគ"» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន* ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរថា “ព្រះអង្គបានប្រទានឲ្យគេបរិភោគនំប៉័ង ដែលធ្លាក់ពីស្ថានបរមសុខ*មក” »។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកឰយុកោយើងខ្ញុំបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ដូចជាមានសេចក្ដីចែងទុកមកថា «លោកបានឲ្យនំបុ័ងពីស្ថានសួគ៌ មកឲ្យគេបរិភោគ» អាល់គីតាប បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណា នៅវាលរហោស្ថានដូចមានសេចក្ដីចែងទុកក្នុងគីតាបថា “អុលឡោះបានប្រទានឲ្យគេបរិភោគនំបុ័ង ដែលធ្លាក់ពីសូរ៉កាមក”»។ |
ពួកគេបានទូលសុំ នោះព្រះអង្គក៏នាំសត្វក្រួចមក ព្រមទាំងចម្អែតពួកគេដោយនំប៉័ងពីស្ថានសួគ៌។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនម៉ូសេទេ ដែលឲ្យនំប៉័ងពីស្ថានសួគ៌មកអ្នករាល់គ្នា គឺព្រះបិតារបស់ខ្ញុំវិញទេតើ ដែលប្រទាននំប៉័ងដ៏ពិតពីស្ថានសួគ៌មកអ្នករាល់គ្នា។
នេះជានំប៉័ងដែលចុះមកពីស្ថានសួគ៌ មិនមែនដូចម៉ាណាដែលដូនតារបស់អ្នករាល់គ្នាបានហូប ហើយស្លាប់នោះទេ ប៉ុន្តែអ្នកដែលហូបនំប៉័ងនេះនឹងរស់ជារៀងរហូត”។
អ្នកដែលមានត្រចៀក ចូរស្ដាប់អ្វីដែលព្រះវិញ្ញាណមានបន្ទូលនឹងក្រុមជំនុំទាំងឡាយចុះ! ចំពោះអ្នកដែលមានជ័យជម្នះ យើងនឹងឲ្យម៉ាណាដែលលាក់ទុកដល់អ្នកនោះ ព្រមទាំងឲ្យដុំថ្មសមួយដល់អ្នកនោះ ហើយនៅលើដុំថ្មនោះមានសរសេរឈ្មោះថ្មីដែលគ្មានអ្នកណាស្គាល់ឡើយ លើកលែងតែអ្នកទទួលប៉ុណ្ណោះ’។