Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 6:58 - ព្រះគម្ពីរខ្មែរសាកល

58 នេះ​ជា​នំប៉័ង​ដែល​ចុះមក​ពី​ស្ថានសួគ៌ មិនមែន​ដូច​ម៉ាណាដែល​ដូនតា​របស់អ្នករាល់គ្នា​បាន​ហូប ហើយ​ស្លាប់​នោះ​ទេ ប៉ុន្តែ​អ្នក​ដែល​ហូប​នំប៉័ង​នេះ​នឹង​រស់​ជារៀងរហូត”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

58 នេះ​ជា​នំប៉័ង​ដែល​ចុះ​មកពី​ស្ថានសួគ៌​ មិន​មែន​ដូចជា​នំបុ័ង​ដែល​ដូនតា​របស់​អ្នក​រាល់គ្នា​បាន​បរិភោគ​ហើយ​ស្លាប់​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ អ្នកណា​បរិភោគ​នំប៉័ង​នេះ​ អ្នក​នោះ​នឹង​មាន​ជីវិត​អស់កល្ប​ជានិច្ច»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

58 នេះ​ជា​នំបុ័ង​ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក​ពិត មិន​ដូច​ជា​បុព្វ‌បុរស​អ្នក​រាល់​គ្នា បាន​បរិ‌ភោគ​នំ​ម៉ាណា ហើយ​ស្លាប់​ទៅ​នោះ​ទេ គឺ​អ្នក​ណា​ដែល​បរិ‌ភោគ​នំបុ័ង​នេះ នឹង​រស់​នៅ​អស់​កល្ប​ជា‌និច្ច​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

58 អាហារ​ដែល​បាន​ចុះ​ពី​ស្ថាន​បរម‌សុខ​មក មាន​ប្រសិទ្ធ‌ភាព​ខុស​ពី​អាហារ​ដែល​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ ដ្បិត​លោក​ទទួល​មរណ‌ភាព​អស់​ទៅ​ហើយ។ រីឯ​អ្នក​ដែល​បរិភោគ​អាហារ​នេះ​នឹង​រស់​នៅ​អស់‌កល្ប​ជានិច្ច»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

58 នំបុ័ង​នេះ​ជា​នំបុ័ង ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក​ជា​ពិត មិន​មែន​ដូច​ជា​ពួក​ឰយុកោ​អ្នក​រាល់​គ្នា បាន​បរិភោគ​នំ​ម៉ាន៉ា ហើយ​ក៏​ស្លាប់​ទៅ​នោះ​ទេ គឺ​អ្នក​ណា​ដែល​បរិភោគ​នំបុ័ង​នេះ នឹង​រស់​នៅ​អស់​‌កល្ប​ជានិច្ច​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

58 អាហារ​ដែល​បាន​ចុះ​ពី​សូរ៉កា​មក​មាន​ប្រសិទ្ធ‌ភាព​ខុស​ពី​អាហារ​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ ដ្បិត​លោក​ស្លាប់​អស់​ទៅ​ហើយ។ រីឯ​អ្នក​ដែល​បរិភោគ​អាហារ​នេះ​នឹង​រស់​នៅ​អស់‌កល្ប​ជា‌និច្ច»។

សូមមើលជំពូក ចម្លង




យ៉ូហាន 6:58
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អស់អ្នក​ដែល​នៅរស់ ហើយ​ជឿលើ​ខ្ញុំ មិន​ស្លាប់​សោះឡើយ គឺ​ជារៀងរហូត​។ តើ​នាង​ជឿ​សេចក្ដីនេះ​ឬទេ​?”។


អ្នក​ដែល​ជឿលើ​ព្រះបុត្រា មាន​ជីវិតអស់កល្បជានិច្ច រីឯ​អ្នក​ដែល​មិនព្រមជឿ​ព្រះបុត្រា នឹង​មិន​ឃើញ​ជីវិត​ឡើយ ផ្ទុយទៅវិញ ព្រះពិរោធ​របស់​ព្រះ​ស្ថិតនៅ​លើ​អ្នកនោះ​៕


“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ស្ដាប់​ពាក្យ​របស់ខ្ញុំ ហើយ​ជឿ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក មាន​ជីវិតអស់កល្បជានិច្ច ព្រមទាំង​គ្មាន​ការជំនុំជម្រះ​ឡើយ ប៉ុន្តែ​ឆ្លងផុត​ពី​សេចក្ដីស្លាប់​ទៅក្នុង​ជីវិត​រួចហើយ​។


ពេលនោះ ពួកយូដា​រអ៊ូរទាំ​អំពី​ព្រះយេស៊ូវ ពីព្រោះ​ព្រះអង្គ​មានបន្ទូលថា​:“គឺ​ខ្ញុំ​ជា​នំប៉័ង​ដែល​ចុះមក​ពី​ស្ថានសួគ៌”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម