នៅពេលឲ្យហ្វូងមនុស្សទៅវិញហើយ ព្រះអង្គក៏យាងឡើងទៅលើភ្នំតែព្រះអង្គឯងដើម្បីអធិស្ឋាន។ លុះដល់ពេលល្ងាច ព្រះអង្គគង់នៅទីនោះតែព្រះអង្គឯង។
យ៉ូហាន 6:3 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវក៏យាងឡើងទៅលើភ្នំ ហើយគង់ចុះនៅទីនោះជាមួយពួកសិស្សរបស់ព្រះអង្គ។ Khmer Christian Bible ដូច្នេះព្រះយេស៊ូក៏យាងឡើងទៅលើភ្នំ ហើយបានគង់នៅទីនោះជាមួយពួកសិស្សរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវបានយាងឡើងទៅលើភ្នំ គង់ជាមួយពួកសិស្ស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូយាងឡើងទៅលើភ្នំ ហើយគង់នៅទីនោះជាមួយពួកសិស្ស*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះយេស៊ូវទ្រង់យាងឡើងទៅលើភ្នំ គង់ជាមួយនឹងពួកសិស្សនៅទីនោះ អាល់គីតាប អ៊ីសាឡើងទៅលើភ្នំ ហើយនៅទីនោះជាមួយពួកសិស្ស។ |
នៅពេលឲ្យហ្វូងមនុស្សទៅវិញហើយ ព្រះអង្គក៏យាងឡើងទៅលើភ្នំតែព្រះអង្គឯងដើម្បីអធិស្ឋាន។ លុះដល់ពេលល្ងាច ព្រះអង្គគង់នៅទីនោះតែព្រះអង្គឯង។
នៅពេលទតឃើញហ្វូងមនុស្សទាំងនេះ ព្រះយេស៊ូវក៏យាងឡើងទៅលើភ្នំ។ ក្រោយពីព្រះអង្គគង់ចុះ ពួកសិស្សរបស់ព្រះអង្គចូលមកជិតព្រះអង្គ
បន្ទាប់មក ព្រះយេស៊ូវយាងឡើងទៅលើភ្នំ ហើយហៅអ្នកដែលព្រះអង្គសព្វព្រះទ័យមក ពួកគេក៏មកឯព្រះអង្គ
ប្រមាណជាប្រាំបីថ្ងៃក្រោយពីថ្លែងព្រះបន្ទូលទាំងនេះ ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ូហាន និងយ៉ាកុបទៅជាមួយ ហើយយាងឡើងទៅលើភ្នំមួយ ដើម្បីអធិស្ឋាន។
ព្រះយេស៊ូវទ្រង់ជ្រាបថា ពួកគេរៀបនឹងមកចាប់ព្រះអង្គឲ្យធ្វើជាស្ដេច ដូច្នេះព្រះអង្គយាងចាកចេញទៅភ្នំម្ដងទៀតតែព្រះអង្គឯង។