ពួកគេមានត្រីតូចៗខ្លះដែរ ដូច្នេះព្រះអង្គក៏ប្រទានពរ ហើយប្រាប់ពួកគេឲ្យចែកត្រីទាំងនោះដែរ។
យ៉ូហាន 21:8 - ព្រះគម្ពីរខ្មែរសាកល រីឯសិស្សឯទៀតបានមកក្នុងទូកតូច ទាំងអូសអួនដែលមានត្រី ពីព្រោះពួកគេនៅមិនឆ្ងាយពីគោកទេ គឺប្រមាណកៅសិបម៉ែត្រ។ Khmer Christian Bible រីឯពួកសិស្សផ្សេងទៀតបានអុំទូកអូសអួនជាប់ត្រីនោះមកច្រាំង ដ្បិតនៅមិនឆ្ងាយទេ គឺប្រហែលមួយរយម៉ែត្រប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពួកសិស្សឯទៀតនាំគ្នាចូលទូកមកមាត់ច្រាំង ទាំងទាញអួនជាប់ត្រីពេញ ដ្បិតគេមិនសូវនៅឆ្ងាយពីគោកទេ គឺប្រហែលជាពីររយហត្ថប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិស្សឯទៀតៗនាំគ្នាចូលទូកទៅមាត់ច្រាំង ទាំងទាញអួនដែលមានត្រីពេញទៅជាមួយផង ព្រោះគេមិននៅឆ្ងាយពីច្រាំងប៉ុន្មានទេ គឺប្រមាណជាពីររយហត្ថប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសិស្សឯទៀតបានមកក្នុងទូកតូចទាំងដឹកអួនជាប់បានត្រី ដ្បិតគេមិនសូវនៅឆ្ងាយពីគោកទេ ប្រហែលជា២០០ហត្ថប៉ុណ្ណោះ អាល់គីតាប សិស្សឯទៀតៗនាំគ្នាចូលទូកទៅមាត់ច្រាំង ទាំងទាញអួនដែលមានត្រីពេញទៅជាមួយផង ព្រោះគេមិននៅឆ្ងាយពីច្រាំងប៉ុន្មានទេ គឺប្រមាណជាពីររយហត្ថប៉ុណ្ណោះ។ |
ពួកគេមានត្រីតូចៗខ្លះដែរ ដូច្នេះព្រះអង្គក៏ប្រទានពរ ហើយប្រាប់ពួកគេឲ្យចែកត្រីទាំងនោះដែរ។
សិស្សម្នាក់ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់ក៏និយាយនឹងពេត្រុសថា៖ “គឺព្រះអម្ចាស់ហើយ!”។ នៅពេលឮថាជាព្រះអម្ចាស់ ស៊ីម៉ូនពេត្រុសក៏យកអាវមកក្រវាត់ ពីព្រោះគាត់នៅខ្លួនទទេ ហើយលោតចុះទៅក្នុងបឹង។
នៅពេលឡើងទៅលើគោក ពួកគេក៏ឃើញមានរងើកភ្លើង ហើយមានត្រីដាក់ពីលើវា ទាំងមាននំប៉័ងដែរ។