អ្នកដែលស្លាប់នោះក៏ចេញមក ទាំងមានសំពត់ស្នបរុំដៃ និងជើង ហើយមុខគាត់ក៏មានកន្សែងរុំដែរ។ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរស្រាយគាត់ ហើយឲ្យគាត់ទៅចុះ”។
យ៉ូហាន 20:5 - ព្រះគម្ពីរខ្មែរសាកល ក៏ឱនមើល ឃើញក្រណាត់ផាឌិបដាក់នៅទីនោះ ប៉ុន្តែគាត់មិនបានចូលទេ។ Khmer Christian Bible ពេលគាត់ឱនចុះ នោះក៏ឃើញមានតែក្រណាត់ទេសឯកប៉ុណ្ណោះ ប៉ុន្ដែគាត់មិនបានចូលទៅទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ឱនមើល ឃើញមានតែសំពត់ស្នបនៅទីនោះ តែគាត់មិនបានចូលទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ឈ្ងោកមើលទៅ ឃើញសំពត់ស្នប តែគាត់មិនចូលទៅក្នុងផ្នូរឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់ឱនខ្លួនទៅមើល ឃើញមានតែសំពត់ស្នបនៅក្នុងនោះ តែគាត់មិនបានចូលទេ អាល់គីតាប គាត់ឈ្ងោកមើលទៅ ឃើញសំពត់ស្នប តែគាត់មិនចូលទៅក្នុងផ្នូរឡើយ។ |
អ្នកដែលស្លាប់នោះក៏ចេញមក ទាំងមានសំពត់ស្នបរុំដៃ និងជើង ហើយមុខគាត់ក៏មានកន្សែងរុំដែរ។ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរស្រាយគាត់ ហើយឲ្យគាត់ទៅចុះ”។
ពួកគេក៏យកព្រះសពព្រះយេស៊ូវទៅ ហើយរុំនឹងក្រណាត់ផាឌិប ជាមួយគ្រឿងក្រអូប តាមទម្លាប់រៀបចំបញ្ចុះសពរបស់ជនជាតិយូដា។
រីឯម៉ារាបានឈរយំនៅខាងក្រៅរូងផ្នូរ។ នៅពេលនាងកំពុងយំ នាងក៏ឱនមើលទៅក្នុងរូងផ្នូរ
អ្នកទាំងពីររត់ទៅជាមួយគ្នា ប៉ុន្តែសិស្សម្នាក់ទៀតនោះរត់លឿនជាងពេត្រុស ហើយទៅដល់រូងផ្នូរមុន
ស៊ីម៉ូនពេត្រុសក៏មកតាមក្រោយគាត់ដែរ ហើយចូលទៅក្នុងរូងផ្នូរ ឃើញក្រណាត់ផាឌិបដាក់នៅទីនោះ