ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 20:18 - ព្រះគម្ពីរខ្មែរសាកល

ម៉ារា​អ្នកម៉ាក់ដាឡា​ក៏​ទៅ​ប្រាប់​ពួក​សិស្ស​ថា​៖ “ខ្ញុំ​បាន​ឃើញ​ព្រះអម្ចាស់​ហើយ​!” ហើយ​ប្រាប់​សេចក្ដីទាំងនោះ​ដែល​ព្រះអង្គ​មានបន្ទូល​នឹង​នាង​។

សូមមើលជំពូក

Khmer Christian Bible

ពេល​នោះ​នាង​ម៉ារា​ អ្នក​ក្រុង​ម៉ាក់ដាឡា​ក៏​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ពួក​សិស្ស​ថា៖​ «ខ្ញុំ​បាន​ឃើញ​ព្រះអម្ចាស់»​ ព្រមទាំង​សេចក្ដី​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ប្រាប់​នាង​ផង។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា ក៏​នាំ​ដំណឹង​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ថា៖ «ខ្ញុំ​បាន​ឃើញ​ព្រះ‌អម្ចាស់» ហើយ​នាង​ប្រាប់​គេ​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​មក​នាង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាង​ម៉ារី ជា​អ្នក​ស្រុក​ម៉ាដា‌ឡា​ចេញ​ទៅ ជម្រាប​ពួក​សិស្ស​ថា នាង​បាន​ឃើញ​ព្រះ‌អម្ចាស់ ព្រម​ទាំង​ជម្រាប​អំពី​សេចក្ដី​ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​នាង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ម៉ារា-ម៉ាក់‌ដាឡា ក៏​នាំ​ដំណឹង​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ថា នាង​បាន​ឃើញ​ព្រះ‌អម្ចាស់ ហើយ​ទ្រង់​បាន​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​មក​នាង។

សូមមើលជំពូក

អាល់គីតាប

នាង​ម៉ារី ជា​អ្នក​ស្រុក​ម៉ាដាឡា​ចេញ​ទៅ ជម្រាប​ពួក​សិស្ស​ថា នាង​បាន​ឃើញ​អ៊ីសា‌ជាអម្ចាស់ព្រម​ទាំង​ជម្រាប​អំពី​សេចក្ដី​ដែល​អ៊ីសា​មាន​ប្រសាសន៍​មក​នាង។

សូមមើលជំពូក



យ៉ូហាន 20:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុងចំណោម​ស្ត្រី​ទាំងនោះ​មាន​ម៉ារា​អ្នកម៉ាក់ដាឡា មាន​ម៉ារា​ម្ដាយ​របស់​យ៉ាកុប និង​យ៉ូសេ ព្រមទាំង​មាន​ម្ដាយ​របស់​ពួក​កូន​សេបេដេ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកនាង​ថា​៖“កុំ​ខ្លាច​ឡើយ​! ចូរ​ទៅ​ប្រាប់​បងប្អូន​របស់ខ្ញុំ​ឲ្យ​ទៅ​កាលីឡេ ហើយនៅទីនោះ​ពួកគេ​នឹង​ជួប​ខ្ញុំ”។


ស្ត្រីៗ​ដែល​ប្រាប់​ហេតុការណ៍ទាំងនេះ​ដល់​ពួក​សាវ័ក គឺ​ម៉ារា​អ្នកម៉ាក់ដាឡា យ៉ូអាន់ណា ម៉ារា​ម្ដាយ​របស់​យ៉ាកុប និង​ស្ត្រី​ឯទៀត​ៗ​ដែលនៅ​ជាមួយ​ពួកនាង​ដែរ​។


ម្ដាយ​របស់​ព្រះយេស៊ូវ ប្អូនស្រី​របស់​ម្ដាយ​ព្រះអង្គ ម៉ារា​ប្រពន្ធ​របស់​ក្លូប៉ាស និង​ម៉ារា​អ្នកម៉ាក់ដាឡា​បាន​ឈរនៅក្បែរ​ឈើឆ្កាង​របស់​ព្រះអង្គ​។


នៅ​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ម៉ារា​អ្នកម៉ាក់ដាឡា​មក​រូងផ្នូរ​ពី​ព្រលឹម ទាំង​ងងឹត​នៅឡើយ ក៏​ឃើញថា​ថ្ម​ត្រូវបាន​យកចេញ​ពី​មាត់​រូង​ហើយ​។