ហើយខ្ញុំនឹងទូលសុំព្រះបិតា រួចព្រះអង្គនឹងប្រទានព្រះជំនួយមួយអង្គទៀតមកអ្នករាល់គ្នា ដើម្បីឲ្យព្រះអង្គគង់នៅជាមួយអ្នករាល់គ្នាជារៀងរហូត។
យ៉ូហាន 16:26 - ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ អ្នករាល់គ្នានឹងទូលសុំក្នុងនាមរបស់ខ្ញុំ ហើយខ្ញុំមិនប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងទូលសុំព្រះបិតាជំនួសអ្នករាល់គ្នាទេ Khmer Christian Bible ហើយនៅថ្ងៃនោះអ្នករាល់គ្នានឹងសុំដោយនូវឈ្មោះរបស់ខ្ញុំ ហើយខ្ញុំមិនប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងសុំព្រះវរបិតាជំនួសអ្នករាល់គ្នាទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះ អ្នករាល់គ្នានឹងសូមក្នុងនាមខ្ញុំ ហើយខ្ញុំមិនថា ខ្ញុំនឹងទូលសូមព្រះវរបិតាជំនួសអ្នករាល់គ្នានោះទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ កាលណាអ្នករាល់គ្នាទូលសូមអ្វីៗពីព្រះបិតា ក្នុងនាមខ្ញុំ ខ្ញុំមិនប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងអង្វរព្រះអង្គឲ្យអ្នករាល់គ្នាឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនោះ អ្នករាល់គ្នានឹងសូមដោយនូវឈ្មោះខ្ញុំ ហើយខ្ញុំមិនថា ខ្ញុំនឹងទូលអង្វរដល់ព្រះវរបិតា ជំនួសអ្នករាល់គ្នានោះទេ អាល់គីតាប នៅគ្រានោះ កាលណាអ្នករាល់គ្នាសូមអ្វីៗពីអុលឡោះជាបិតា ក្នុងនាមខ្ញុំ ខ្ញុំមិនប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងអង្វរអុលឡោះឲ្យអ្នករាល់គ្នាឡើយ |
ហើយខ្ញុំនឹងទូលសុំព្រះបិតា រួចព្រះអង្គនឹងប្រទានព្រះជំនួយមួយអង្គទៀតមកអ្នករាល់គ្នា ដើម្បីឲ្យព្រះអង្គគង់នៅជាមួយអ្នករាល់គ្នាជារៀងរហូត។
នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថាខ្ញុំនៅក្នុងព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នានៅក្នុងខ្ញុំ រីឯខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។
ព្រះយេស៊ូវទ្រង់ជ្រាបថាពួកគេចង់ទូលសួរព្រះអង្គ ព្រះអង្គក៏មានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នាសួរគ្នាទៅវិញទៅមកអំពីពាក្យដែលខ្ញុំបាននិយាយថា: ‘បន្តិចទៀត អ្នករាល់គ្នានឹងមិនឃើញខ្ញុំឡើយ រួចបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំ’ នេះឬ?
នៅថ្ងៃនោះ អ្នករាល់គ្នានឹងមិនសួរខ្ញុំពីអ្វីទៀតឡើយ។ “ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយដែលអ្នករាល់គ្នាទូលសុំព្រះបិតាក្នុងនាមរបស់ខ្ញុំ ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នា។
ឥឡូវនេះ យើងខ្ញុំដឹងហើយថា ព្រះអង្គទ្រង់ជ្រាបអ្វីៗទាំងអស់ ហើយមិនចាំបាច់ឲ្យអ្នកណាទូលសួរព្រះអង្គទេ។ ដោយសារតែការនេះ យើងខ្ញុំជឿថាព្រះអង្គយាងមកពីព្រះ”។
ទូលបង្គំញែកខ្លួនជាវិសុទ្ធសម្រាប់ពួកគេ ដើម្បីឲ្យពួកគេត្រូវបានញែកជាវិសុទ្ធក្នុងសេចក្ដីពិតដែរ។
ព្រះបិតាអើយ ទូលបង្គំចង់ឲ្យអ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំនៅជាមួយទូលបង្គំ ត្រង់កន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យពួកគេឃើញសិរីរុងរឿងរបស់ទូលបង្គំ ដែលព្រះអង្គបានផ្ដល់ឲ្យទូលបង្គំ ដ្បិតព្រះអង្គទ្រង់ស្រឡាញ់ទូលបង្គំមុនកំណើតនៃពិភពលោក។
ទូលបង្គំទូលអង្វរសម្រាប់ពួកគេ មិនមែនទូលអង្វរសម្រាប់ពិភពលោកទេ គឺសម្រាប់អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំវិញ ពីព្រោះពួកគេជារបស់ព្រះអង្គ។
តើនរណាអាចផ្ដន្ទាទោសបាន? ដ្បិតគឺព្រះគ្រីស្ទយេស៊ូវទេតើ ដែលសុគត ហើយលើសពីនេះទៅទៀត ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញ ព្រមទាំងគង់នៅខាងស្ដាំព្រះ ទូលអង្វរជំនួសយើងផង!