ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 13:37 - ព្រះគម្ពីរខ្មែរសាកល

ពេត្រុស​ទូលថា​៖ “ព្រះអម្ចាស់​អើយ ហេតុអ្វីបានជា​ទូលបង្គំ​មិនអាច​ទៅតាម​ព្រះអង្គ​ឥឡូវនេះ​បាន​? ទូលបង្គំ​នឹង​លះបង់​ជីវិត​របស់ទូលបង្គំ​សម្រាប់​ព្រះអង្គ​!”។

សូមមើលជំពូក

Khmer Christian Bible

លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​អាច​ទៅ​តាម​ព្រះអង្គ​បាន​នៅ​ពេល​ឥឡូវ​នេះ?​ ខ្ញុំ​នឹង​លះបង់​ជីវិត​របស់​ខ្ញុំ​ដើម្បី​ព្រះអង្គ»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ទូល​បង្គំ​ទៅ​តាម​ក្នុង​ពេល​នេះ​ពុំ​បាន ទូល​បង្គំ​ស៊ូ​ប្តូរ​ជីវិត​ជំនួស​ព្រះ‌អង្គ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ពេត្រុស​ទូល​ព្រះអង្គ​ទៀត​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ហេតុ​ដូច​ម្ដេច​បាន​ជា​ទូលបង្គំ​មិន​អាច​ទៅ​តាម​ព្រះអង្គ​ឥឡូវ​នេះ? ទូលបង្គំ​សុខ​ចិត្ត​ស៊ូ​ប្ដូរ​ជីវិត​សម្រាប់​ព្រះអង្គ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពេត្រុស​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ទៅ​តាម ក្នុង​គ្រា​នេះ​ពុំ​បាន ទូលបង្គំ​ស៊ូ​តែ​ប្តូរ​ជីវិត​ជំនួស​ទ្រង់

សូមមើលជំពូក

អាល់គីតាប

ពេត្រុស​សួរ​អ៊ីសា​ទៀត​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​ខ្ញុំ​មិន​អាច​ទៅ​តាម​លោក​ម្ចាស់​ឥឡូវ​នេះ? ខ្ញុំ​សុខ​ចិត្ដ​ស៊ូ​ប្ដូរ​ជីវិត​សម្រាប់​លោក​ម្ចាស់»។

សូមមើលជំពូក



យ៉ូហាន 13:37
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ទូល​ឆ្លើយថា​៖ “យើងខ្ញុំ​អាច​ទទួល​បាន”។ ព្រះយេស៊ូវ​ក៏​មានបន្ទូលថា​៖“អ្នករាល់គ្នា​នឹង​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក ហើយ​ទទួលពិធីជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន


នៅពេល​ពួកគេ​ហូប​ហើយ ព្រះយេស៊ូវ​ទ្រង់​សួរ​ស៊ីម៉ូន​ពេត្រុស​ថា​៖“ស៊ីម៉ូន​កូន​យ៉ូហានអើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជាង​អ្នកទាំងនេះ​ស្រឡាញ់​ខ្ញុំ​ឬទេ​?”។ គាត់​ទូលថា​៖ “បាទ ព្រះអម្ចាស់ ព្រះអង្គ​ជ្រាប​ហើយ​ថា ទូលបង្គំ​ចូលចិត្ត​ព្រះអង្គ​ណាស់”។ ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ចិញ្ចឹម​កូនចៀម​របស់ខ្ញុំ​ចុះ”។


ប៉ុន្តែ​ខ្ញុំ​មិន​ចាត់ទុកថា​ជីវិត​របស់ខ្ញុំ​មានតម្លៃ​ដល់​ខ្លួនឯង​ឡើយ ដើម្បីឲ្យ​ខ្ញុំ​បាន​បង្ហើយ​ដំណើរជីវិត​របស់ខ្ញុំ និង​ការងារបម្រើ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់​យេស៊ូវ គឺ​ការ​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​អំពី​ដំណឹងល្អ​នៃ​ព្រះគុណ​របស់​ព្រះ​។


ពេលនោះ ប៉ូល​តបថា​៖ “អ្នករាល់គ្នា​យំ និង​បំបាក់​ទឹកចិត្ត​ខ្ញុំ​ធ្វើ​អី​? ដ្បិត​ខ្ញុំ​បាន​ត្រៀមជាស្រេច​ហើយ មិនគ្រាន់តែ​ឲ្យ​គេ​ចាប់ចង​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ត្រៀម​ស្លាប់​នៅ​យេរូសាឡិម​ទៀតផង ដើម្បី​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ”។