មុនបុណ្យរំលង ព្រះយេស៊ូវទ្រង់ជ្រាបថាពេលវេលារបស់ព្រះអង្គមកដល់ហើយ ដើម្បីយាងចាកចេញពីពិភពលោកនេះទៅឯព្រះបិតា។ ព្រះអង្គទ្រង់ស្រឡាញ់មនុស្សរបស់ព្រះអង្គដែលនៅក្នុងពិភពលោក គឺស្រឡាញ់ពួកគេរហូតដល់ចុងបំផុត។
យ៉ូហាន 13:29 - ព្រះគម្ពីរខ្មែរសាកល ដ្បិតអ្នកខ្លះស្មានថា ដោយសារយូដាសកាន់ថង់ប្រាក់ បានជាព្រះយេស៊ូវមានបន្ទូលនឹងគាត់ឲ្យទៅទិញអ្វីដែលត្រូវការសម្រាប់ពិធីបុណ្យ ឬក៏ឲ្យទៅចែកអ្វីដល់អ្នកក្រ។ Khmer Christian Bible ហើយមានអ្នកខ្លះស្មានថា ដោយព្រោះតែយូដាសកាន់ថង់ប្រាក់ បានជាព្រះយេស៊ូប្រាប់គាត់ឲ្យទៅទិញឥវ៉ាន់ដែលត្រូវការសម្រាប់ពិធីបុណ្យ ឬឲ្យគាត់ទៅចែកអ្វីដល់ពួកអ្នកក្រ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្លះស្មានថា ដោយព្រោះយូដាសកាន់ថង់ប្រាក់ ព្រះយេស៊ូវប្រាប់ឲ្យគាត់ទៅទិញរបស់របរសម្រាប់ពិធីបុណ្យ ឬឲ្យគាត់ទៅចែកទានអ្វីដល់អ្នកក្រីក្រ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយយូដាសកាន់ថង់ប្រាក់ អ្នកខ្លះនឹកស្មានថា ព្រះយេស៊ូប្រើគាត់ឲ្យទៅទិញរបស់របរសម្រាប់ពិធីបុណ្យ ឬឲ្យយកប្រាក់ទៅចែកដល់ជនក្រីក្រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្លះស្មានថា ដោយព្រោះយូដាសកាន់ថង់ប្រាក់ បានជាព្រះយេស៊ូវ ទ្រង់ប្រាប់ឲ្យវាទៅទិញអីវ៉ាន់អ្វីនិមួយ ដែលត្រូវការសំរាប់បុណ្យនោះ ឬឲ្យវាចែកទានអ្វីដល់ពួកអ្នកក្រីក្រ អាល់គីតាប ដោយយូដាសកាន់ថង់ប្រាក់ អ្នកខ្លះនឹកស្មានថា អ៊ីសាប្រើគាត់ឲ្យទៅទិញរបស់របរសម្រាប់ពិធីបុណ្យ ឬឲ្យយកប្រាក់ទៅចែកដល់ជនក្រីក្រ។ |
មុនបុណ្យរំលង ព្រះយេស៊ូវទ្រង់ជ្រាបថាពេលវេលារបស់ព្រះអង្គមកដល់ហើយ ដើម្បីយាងចាកចេញពីពិភពលោកនេះទៅឯព្រះបិតា។ ព្រះអង្គទ្រង់ស្រឡាញ់មនុស្សរបស់ព្រះអង្គដែលនៅក្នុងពិភពលោក គឺស្រឡាញ់ពួកគេរហូតដល់ចុងបំផុត។
ប៉ុន្តែគ្មានអ្នកណាដែលរួមតុអាហារដឹងថា ហេតុអ្វីបានជាព្រះអង្គមានបន្ទូលនឹងគាត់ដូច្នេះឡើយ។
អ្នកដែលលួច ចូរកុំលួចទៀត ផ្ទុយទៅវិញ ចូរធ្វើការនឿយហត់ គឺធ្វើការទៀងត្រង់ដោយផ្ទាល់ដៃ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាត។