ស៊ីម៉ូនពេត្រុសធ្វើសញ្ញាទៅគាត់ ឲ្យទូលសួរព្រះអង្គអំពីអ្នកដែលព្រះអង្គមានបន្ទូលនោះ ថាជានរណា។
យ៉ូហាន 13:25 - ព្រះគម្ពីរខ្មែរសាកល គាត់ក៏ទូលសួរ ទាំងផ្អែកលើព្រះឱរារបស់ព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ តើជានរណា?”។ Khmer Christian Bible អ្នកនោះក៏ទម្រេតលើព្រះឱរារបស់ព្រះយេស៊ូ ហើយសួរថា៖ «ព្រះអម្ចាស់អើយ! តើអ្នកនោះជានរណា?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនោះក៏ទូលសួរព្រះយេស៊ូវ ទាំងទម្រេតលើព្រះឱរាព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើជាអ្នកណា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិស្សនោះក៏ឱនទៅជិតព្រះឱរាព្រះយេស៊ូទូលសួរថា៖ «បពិត្រព្រះអម្ចាស់ តើនរណាមួយ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកនោះក៏ទូលសួរព្រះយេស៊ូវ ទាំងទំរេតលើព្រះឧរាទ្រង់ថា ព្រះអម្ចាស់អើយ តើអ្នកណា អាល់គីតាប សិស្សនោះក៏អោនទៅជិតទ្រូងអ៊ីសាសួរថា៖ «អ៊ីសាជាអម្ចាស់អើយ តើនរណាមួយ?»។ |
ស៊ីម៉ូនពេត្រុសធ្វើសញ្ញាទៅគាត់ ឲ្យទូលសួរព្រះអង្គអំពីអ្នកដែលព្រះអង្គមានបន្ទូលនោះ ថាជានរណា។
ពេត្រុសងាកទៅ ក៏ឃើញសិស្សម្នាក់ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់កំពុងមកតាម គឺម្នាក់ដែលផ្អែកលើព្រះឱរារបស់ព្រះអង្គអំឡុងអាហារពេលល្ងាច ហើយទូលសួរថា: “ព្រះអម្ចាស់អើយ តើនរណាជាអ្នកដែលក្បត់ព្រះអង្គ?”។