នៅពេលយ៉ាកុបឃើញថាមានស្រូវនៅអេហ្ស៊ីប គាត់ក៏និយាយនឹងពួកកូនប្រុសរបស់ខ្លួនថា៖ “ហេតុអ្វីបានជាពួកឯងមើលគ្នាទៅវិញទៅមកដូច្នេះ?”។
យ៉ូហាន 13:22 - ព្រះគម្ពីរខ្មែរសាកល ពួកសិស្សមើលមុខគ្នាទៅវិញទៅមក ទាំងវល់គំនិតអំពីអ្នកណាដែលព្រះអង្គមានបន្ទូល។ Khmer Christian Bible ពេលនោះពួកសិស្សក៏ងាកមើលគ្នាទៅវិញទៅមក ទាំងមិនដឹងថា ព្រះអង្គមានបន្ទូលអំពីអ្នកណាទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសិស្សក៏ងាកមើលគ្នាទៅវិញទៅមក មិនដឹងជាព្រះអង្គមានព្រះបន្ទូលពីអ្នកណា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្ស*ងាកមើលមុខគ្នាទៅវិញទៅមក មិនដឹងថាព្រះអង្គមានព្រះបន្ទូលពីនរណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកសិស្សក៏ងាកមើលគ្នាទៅវិញទៅមក មិនដឹងជាទ្រង់មានបន្ទូលពីអ្នកណាទេ អាល់គីតាប ពួកសិស្សងាកមើលមុខគ្នាទៅវិញទៅមក មិនដឹងថាអ៊ីសាមានប្រសាសន៍ពីនរណា។ |
នៅពេលយ៉ាកុបឃើញថាមានស្រូវនៅអេហ្ស៊ីប គាត់ក៏និយាយនឹងពួកកូនប្រុសរបស់ខ្លួនថា៖ “ហេតុអ្វីបានជាពួកឯងមើលគ្នាទៅវិញទៅមកដូច្នេះ?”។
នៅពេលពួកគេកំពុងហូប ព្រះអង្គមានបន្ទូលថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មានម្នាក់ក្នុងអ្នករាល់គ្នានឹងក្បត់ខ្ញុំ”។
ពួកគេក៏ចាប់ផ្ដើមព្រួយចិត្តយ៉ាងខ្លាំង ហើយទូលសួរព្រះអង្គម្នាក់ម្ដងៗថា៖ “ព្រះអម្ចាស់អើយ មិនមែនជាខ្ញុំទេ មែនទេ?”។
នៅពេលពួកគេកំពុងរួមតុហូបអាហារ ព្រះយេស៊ូវមានបន្ទូលថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មានម្នាក់ក្នុងអ្នករាល់គ្នានឹងក្បត់ខ្ញុំ គឺអ្នកដែលកំពុងហូបជាមួយខ្ញុំ”។
ពួកគេក៏ចាប់ផ្ដើមព្រួយចិត្ត ហើយទូលសួរព្រះអង្គម្នាក់ម្ដងៗថា៖ “មិនមែនខ្ញុំទេ មែនទេ?”។
ដូច្នេះ ពួកគេក៏ចាប់ផ្ដើមជជែកគ្នា ថាតើអ្នកដែលរៀបនឹងធ្វើការនេះ ជាអ្នកណាក្នុងពួកគេ។
ខ្ញុំនិយាយមិនមែនអំពីអ្នកទាំងអស់គ្នាទេ។ ខ្ញុំស្គាល់អ្នកដែលខ្ញុំជ្រើសរើសហើយ ប៉ុន្តែនេះគឺដើម្បីឲ្យបទគម្ពីរត្រូវបានបំពេញឲ្យសម្រេច ដែលថា:‘អ្នកដែលហូបនំប៉័ងរបស់ខ្ញុំបានលើកកែងជើងរបស់ខ្លួនទាស់នឹងខ្ញុំ’។
នៅពេលមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះយេស៊ូវមានអំពល់ក្នុងវិញ្ញាណ ក៏ធ្វើបន្ទាល់ថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មានម្នាក់ក្នុងអ្នករាល់គ្នានឹងក្បត់ខ្ញុំ”។