Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 26:22 - ព្រះគម្ពីរខ្មែរសាកល

22 ពួកគេ​ក៏​ចាប់ផ្ដើម​ព្រួយចិត្ត​យ៉ាងខ្លាំង ហើយ​ទូល​សួរ​ព្រះអង្គ​ម្នាក់ម្ដងៗ​ថា​៖ “ព្រះអម្ចាស់​អើយ មិនមែន​ជា​ខ្ញុំ​ទេ មែនទេ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 ពួក​សិស្ស​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ ហើយ​ចាប់​ផ្ដើម​ទូល​សួរ​ព្រះអង្គ​ម្នាក់​ម្ដងៗ​ថា៖​ «ព្រះអម្ចាស់​អើយ!​ មិន​មែន​ខ្ញុំ​ទេ​ មែន​ទេ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ពួក​សិស្ស​ព្រួយ​ជា​ខ្លាំង ហើយ​ចាប់​ផ្ដើម​ទូល​សួរ​ព្រះ‌អង្គ​ម្នាក់​ម្ដងៗ​ថា៖ «ព្រះ‌អម្ចាស់! តើ​ទូល‌បង្គំ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ពួក​សិស្ស​ព្រួយ​ចិត្ត​ក្រៃ‌លែង ម្នាក់ៗ​ទូល​សួរ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! តើ​ទូលបង្គំ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 នោះ​គ្រប់​គ្នា​មាន​សេចក្ដី​ព្រួយ​ជា​ខ្លាំង ហើយ​ចាប់​តាំង​ទូល​សួរ​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​ទូលបង្គំ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ពួក​សិស្ស​ព្រួយ​ចិត្ដ​ក្រៃ‌លែង ម្នាក់ៗ​សួរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! តើ​ខ្ញុំ​ឬ?»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 26:22
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ពួកគេ​កំពុង​ហូប ព្រះអង្គ​មានបន្ទូលថា​៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មាន​ម្នាក់​ក្នុង​អ្នករាល់គ្នា​នឹង​ក្បត់​ខ្ញុំ”។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“គឺ​អ្នក​ដែល​ជ្រលក់​ដៃ​ក្នុង​ចាន​ជាមួយ​ខ្ញុំ អ្នកនោះ​ហើយ​នឹង​ក្បត់​ខ្ញុំ​។


ដូច្នេះ ពួកគេ​ក៏​ចាប់ផ្ដើម​ជជែក​គ្នា ថា​តើ​អ្នក​ដែល​រៀបនឹង​ធ្វើ​ការនេះ ជា​អ្នកណា​ក្នុង​ពួកគេ​។


ព្រះអង្គ​ទ្រង់​សួរ​គាត់​ជា​លើក​ទីបី​ថា​៖“ស៊ីម៉ូន​កូន​យ៉ូហាន​អើយ តើ​អ្នក​ចូលចិត្ត​ខ្ញុំ​ឬទេ​?”។ ដោយសារ​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ជា​លើក​ទីបី​ថា​:“តើ​អ្នក​ចូលចិត្ត​ខ្ញុំ​ឬទេ​?” ធ្វើឲ្យ​ពេត្រុស​ឈឺចិត្ត​។ គាត់​ក៏​ទូលថា​៖ “ព្រះអម្ចាស់​អើយ ព្រះអង្គ​ជ្រាប​អ្វីៗ​ទាំងអស់​ហើយ ព្រះអង្គ​ជ្រាប​ថា​ទូលបង្គំ​ចូលចិត្ត​ព្រះអង្គ​ណាស់”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ចិញ្ចឹម​ចៀម​របស់ខ្ញុំ​ចុះ​។


ដូច្នេះ ចូរឲ្យ​ម្នាក់ៗ​ពិនិត្យពិច័យ​ខ្លួនឯង​សិន រួច​សឹម​ហូប​នំប៉័ង និង​ផឹក​ពី​ពែង​នេះ​ចុះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម