មើល៍! អ្នកនឹងកោះហៅប្រជាជាតិមួយដែលអ្នកមិនស្គាល់ ហើយប្រជាជាតិមួយដែលមិនស្គាល់អ្នក នឹងរត់មករកអ្នក ដោយសារតែព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក គឺអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ពីព្រោះព្រះអង្គបានលើកតម្កើងសិរីរុងរឿងដល់អ្នកហើយ”។
យ៉ូហាន 12:23 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ពេលវេលាមកដល់ហើយ ដើម្បីឲ្យកូនមនុស្សបានទទួលការលើកតម្កើងសិរីរុងរឿង។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគាត់ថា៖ «ពេលដែលកូនមនុស្សត្រូវតម្កើងឡើងនោះ បានមកដល់ហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ពេលកំណត់ដែលកូនមនុស្សត្រូវបានលើកតម្កើង បានមកដល់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ ដល់ពេលកំណត់ដែលបុត្រមនុស្សត្រូវសម្តែងសិរីរុងរឿងហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទ្រង់មានបន្ទូលឆ្លើយថា កំណត់ដែលកូនមនុស្សត្រូវដំកើងឡើង បានមកដល់ហើយ អាល់គីតាប អ៊ីសាឆ្លើយទៅគេថា៖ «ឥឡូវនេះ ដល់ពេលកំណត់ដែលបុត្រាមនុស្សត្រូវសំដែងសិរីរុងរឿងហើយ។ |
មើល៍! អ្នកនឹងកោះហៅប្រជាជាតិមួយដែលអ្នកមិនស្គាល់ ហើយប្រជាជាតិមួយដែលមិនស្គាល់អ្នក នឹងរត់មករកអ្នក ដោយសារតែព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក គឺអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ពីព្រោះព្រះអង្គបានលើកតម្កើងសិរីរុងរឿងដល់អ្នកហើយ”។
មែនហើយ កោះទាំងឡាយនឹងទន្ទឹងរង់ចាំយើង ហើយសំពៅតើស៊ីសនឹងមកមុនគេ ដើម្បីនាំកូនប្រុសៗរបស់អ្នកមកពីទីឆ្ងាយ ព្រមទាំងនាំប្រាក់ និងមាសរបស់ពួកគេមកជាមួយផង សម្រាប់ព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក សម្រាប់អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ពីព្រោះព្រះអង្គបានលើកតម្កើងសិរីរុងរឿងដល់អ្នក។
“នៅពេលកូនមនុស្សមកប្រកបដោយសិរីរុងរឿងរបស់លោក ហើយបណ្ដាទូតសួគ៌ ទាំងអស់ក៏មកជាមួយលោកដែរ ពេលនោះលោកនឹងអង្គុយលើបល្ល័ង្កនៃសិរីរុងរឿងរបស់លោក។
បន្ទាប់មក ព្រះអង្គយាងត្រឡប់មករកពួកសិស្សវិញ ហើយមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នានៅតែដេកលក់ និងសម្រាកទៀតឬ? មើល៍! ពេលវេលាជិតដល់ហើយ! កូនមនុស្សត្រូវគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាបឥឡូវហើយ។
ព្រះយេស៊ូវយាងទៅមុខបន្តិច ក៏ក្រាបចុះដល់ដី ហើយអធិស្ឋានថា ប្រសិនបើអាច សូមឲ្យពេលវេលានេះកន្លងផុតពីព្រះអង្គទៅ។
ព្រះអង្គយាងត្រឡប់មកវិញជាលើកទីបី ហើយមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នានៅតែដេកលក់ និងសម្រាកទៀតឬ? ល្មមហើយ ពេលវេលាមកដល់ហើយ មើល៍! កូនមនុស្សត្រូវគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាបឥឡូវហើយ។
មុនដំបូងពួកសិស្សរបស់ព្រះអង្គមិនយល់សេចក្ដីទាំងនេះទេ ប៉ុន្តែនៅពេលព្រះយេស៊ូវទទួលការលើកតម្កើងសិរីរុងរឿងហើយ នោះពួកគេនឹកឃើញថា សេចក្ដីទាំងនេះត្រូវបានសរសេរអំពីព្រះអង្គ ហើយថា គេបានធ្វើការទាំងនេះដល់ព្រះអង្គ។
“ឥឡូវនេះ ព្រលឹងរបស់ខ្ញុំមានអំពល់ តើខ្ញុំត្រូវនិយាយអ្វី? តើឲ្យថា: ‘ព្រះបិតាអើយ សូមសង្គ្រោះទូលបង្គំពីវេលានេះផង’ ឬ? ប៉ុន្តែដោយសារតែការនេះ បានជាខ្ញុំមកដល់វេលានេះ។
មុនបុណ្យរំលង ព្រះយេស៊ូវទ្រង់ជ្រាបថាពេលវេលារបស់ព្រះអង្គមកដល់ហើយ ដើម្បីយាងចាកចេញពីពិភពលោកនេះទៅឯព្រះបិតា។ ព្រះអង្គទ្រង់ស្រឡាញ់មនុស្សរបស់ព្រះអង្គដែលនៅក្នុងពិភពលោក គឺស្រឡាញ់ពួកគេរហូតដល់ចុងបំផុត។
ព្រះអង្គមានបន្ទូលសេចក្ដីនេះ អំពីព្រះវិញ្ញាណដែលអ្នកជឿលើព្រះអង្គរៀបនឹងទទួល។ ពេលនោះ ព្រះវិញ្ញាណមិនទាន់យាងមកទេ ពីព្រោះព្រះយេស៊ូវមិនទាន់ទទួលការលើកតម្កើងសិរីរុងរឿងនៅឡើយ។