យ៉ូហាន 11:21 - ព្រះគម្ពីរខ្មែរសាកល ម៉ាថាទូលព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ ប្រសិនបើព្រះអង្គបានគង់នៅទីនេះ ម្ល៉េះសមប្អូនប្រុសរបស់ខ្ញុំម្ចាស់មិនបានស្លាប់ទេ។ Khmer Christian Bible នាងម៉ាថាទូលព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! បើព្រះអង្គគង់នៅទីនេះ នោះប្អូនប្រុសរបស់ខ្ញុំមិនស្លាប់ឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម៉ាថាទូលព្រះយេស៊ូវថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើព្រះអង្គបានគង់នៅទីនេះ ប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងម៉ាថាទូលព្រះយេស៊ូថា៖ «លោកម្ចាស់ ប្រសិនបើលោកបាននៅទីនេះ ប្អូននាងខ្ញុំមិនស្លាប់ទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ាថាទូលព្រះយេស៊ូវថា ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ អាល់គីតាប នាងម៉ាថាជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ ប្រសិនបើលោកម្ចាស់បាននៅទីនេះ ប្អូននាងខ្ញុំមិនស្លាប់ទេ។ |
នៅពេលព្រះយេស៊ូវកំពុងតែមានបន្ទូលនឹងពួកគេអំពីការទាំងនេះ មើល៍! មានមេគ្រប់គ្រងម្នាក់មកថ្វាយបង្គំព្រះអង្គ ទូលថា៖ “កូនស្រីរបស់ខ្ញុំទើបតែស្លាប់ ប៉ុន្តែសូមទៅដាក់ដៃរបស់លោកលើនាងផង នោះនាងនឹងរស់”។
ម៉ារានេះហើយ ជាម្នាក់ដែលលាបប្រេងក្រអូបលើព្រះអម្ចាស់ ហើយជូតព្រះបាទាព្រះអង្គដោយសក់របស់នាង គឺឡាសារប្អូនប្រុសរបស់នាងដែលកំពុងឈឺ។
ដូច្នេះ បងប្អូនស្រីទាំងពីរនាក់ក៏បញ្ជូនដំណឹងទៅព្រះអង្គថា៖ “ព្រះអម្ចាស់អើយ មើល៍! អ្នកដែលព្រះអង្គទ្រង់ស្រឡាញ់កំពុងឈឺ”។
លុះម៉ារាមកដល់កន្លែងដែលព្រះយេស៊ូវគង់នៅ ហើយឃើញព្រះអង្គ នាងក៏ក្រាបទៀបព្រះបាទារបស់ព្រះអង្គ ទូលថា៖ “ព្រះអម្ចាស់អើយ ប្រសិនបើព្រះអង្គបានគង់នៅទីនេះ ម្ល៉េះសមប្អូនប្រុសរបស់ខ្ញុំម្ចាស់មិនបានស្លាប់ទេ”។
ប៉ុន្តែអ្នកខ្លះក្នុងពួកគេនិយាយថា៖ “តើអ្នកនេះដែលបើកភ្នែករបស់មនុស្សខ្វាក់ភ្នែក មិនអាចធ្វើឲ្យឡាសារមិនស្លាប់បានដែរឬ?”។