កំណើតរបស់ព្រះយេស៊ូវគ្រីស្ទ មានយ៉ាងដូច្នេះ: ម៉ារាម្ដាយរបស់ព្រះយេស៊ូវបានភ្ជាប់ពាក្យជាមួយយ៉ូសែបរួចហើយ ប៉ុន្តែមុនពួកគេរួមរស់ជាមួយគ្នា ក៏ដឹងថានាងមានផ្ទៃពោះដោយព្រះវិញ្ញាណដ៏វិសុទ្ធ។
យ៉ូហាន 11:17 - ព្រះគម្ពីរខ្មែរសាកល នៅពេលយាងមកដល់ ព្រះយេស៊ូវទ្រង់ជ្រាបថា ឡាសារនៅក្នុងរូងផ្នូរបួនថ្ងៃហើយ។ Khmer Christian Bible ពេលព្រះយេស៊ូយាងទៅដល់ហើយ ព្រះអង្គជ្រាបថា ឡាសារត្រូវបានបញ្ចុះនៅក្នុងផ្នូរបួនថ្ងៃមកហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះយេស៊ូវយាងទៅដល់ ព្រះអង្គជ្រាបថា ឡាសារនៅក្នុងផ្នូរអស់បួនថ្ងៃហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូយាងទៅដល់ ព្រះអង្គក៏ជ្រាបថា គេបានដាក់សពលោកឡាសារក្នុងផ្នូរបួនថ្ងៃហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវយាងទៅដល់ហើយ នោះបានឮថា ឡាសារនៅក្នុងផ្នូរអស់៤ថ្ងៃហើយ អាល់គីតាប កាលអ៊ីសាទៅដល់ អ៊ីសាក៏ជ្រាបថាគេបានដាក់សពលោកឡាសារក្នុងផ្នូរ បួនថ្ងៃហើយ។ |
កំណើតរបស់ព្រះយេស៊ូវគ្រីស្ទ មានយ៉ាងដូច្នេះ: ម៉ារាម្ដាយរបស់ព្រះយេស៊ូវបានភ្ជាប់ពាក្យជាមួយយ៉ូសែបរួចហើយ ប៉ុន្តែមុនពួកគេរួមរស់ជាមួយគ្នា ក៏ដឹងថានាងមានផ្ទៃពោះដោយព្រះវិញ្ញាណដ៏វិសុទ្ធ។
ព្រះយេស៊ូវមានបន្ទូលថា៖“ចូរយកថ្មចេញ”។ ម៉ាថាបងស្រីរបស់អ្នកដែលស្លាប់ ទូលព្រះអង្គថា៖ “ព្រះអម្ចាស់ សពនេះធុំក្លិនហើយ ពីព្រោះជាថ្ងៃទីបួនហើយ”។
ព្រះយេស៊ូវមានបន្ទូលឆ្លើយនឹងពួកគេថា៖“ចូរបំផ្លាញព្រះវិហារនេះចុះ ហើយក្នុងបីថ្ងៃ ខ្ញុំនឹងលើកឡើងវិញ”។