យ៉ូហាន 10:39 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកគេក៏ចង់ចាប់ព្រះអង្គម្ដងទៀត ប៉ុន្តែព្រះអង្គទ្រង់គេចរួចពីកណ្ដាប់ដៃរបស់ពួកគេ។ Khmer Christian Bible ពេលនោះ ពួកគេរកចាប់ព្រះអង្គម្តងទៀត ប៉ុន្ដែព្រះអង្គបានគេចផុតពីពួកគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេរកចាប់ព្រះអង្គម្តងទៀត តែព្រះអង្គគេចផុតពីកណ្តាប់ដៃរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេរកចាប់ព្រះយេស៊ូម្ដងទៀត ប៉ុន្តែ ព្រះអង្គគេចផុតពីគេទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏រកចាប់ទ្រង់ម្តងទៀត តែទ្រង់គេចចេញរួចពីកណ្តាប់ដៃគេទៅ អាល់គីតាប គេរកចាប់អ៊ីសាម្ដងទៀត ប៉ុន្ដែគាត់គេចផុតពីគេទៅ។ |
ពេលនោះ ពួកគេចង់ចាប់ព្រះអង្គ ប៉ុន្តែគ្មានអ្នកណាលូកដៃចាប់ព្រះអង្គទេ ពីព្រោះពេលវេលារបស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។
មានអ្នកខ្លះក្នុងពួកគេចង់ចាប់ព្រះអង្គ ប៉ុន្តែគ្មានអ្នកណាលូកដៃចាប់ព្រះអង្គឡើយ។
ដូច្នេះ ពួកគេរើសដុំថ្មដើម្បីគប់ព្រះអង្គ ប៉ុន្តែព្រះយេស៊ូវត្រូវបានបំបាំងព្រះកាយ ហើយយាងចេញពីព្រះវិហារបាត់ទៅ៕