នៅថ្ងៃបន្ទាប់ ព្រះយេស៊ូវមានព្រះទ័យចង់ចេញទៅកាលីឡេ។ ព្រះអង្គទ្រង់រកភីលីព ហើយមានបន្ទូលនឹងគាត់ថា៖“ចូរមកតាមខ្ញុំ!”។
យ៉ូហាន 1:28 - ព្រះគម្ពីរខ្មែរសាកល ការទាំងនេះបានកើតឡើងនៅបេថានីខាងនាយទន្លេយ័រដាន់ ជាកន្លែងដែលយ៉ូហានធ្វើពិធីជ្រមុជទឹក។ Khmer Christian Bible ហេតុការណ៍ទាំងនេះបានកើតឡើងក្នុងក្រុងបេថានី នៅត្រើយម្ខាងនៃអូរយ័រដាន់ ជាកន្លែងដែលលោកយ៉ូហានកំពុងធ្វើពិធីជ្រមុជទឹក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការនេះកើតមកនៅភូមិបេថានី ខាងនាយទន្លេយ័រដាន់ ជាកន្លែងដែលលោកយ៉ូហានកំពុងធ្វើពិធីជ្រមុជទឹក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុការណ៍នេះកើតមាននៅភូមិបេតថានី ខាងនាយទន្លេយ័រដាន់ ត្រង់កន្លែងលោកយ៉ូហានធ្វើពិធីជ្រមុជទឹក*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯការទាំងនេះ បានកើតមកនៅភូមិបេថានី ខាងនាយទន្លេយ័រដាន់ ជាកន្លែងដែលយ៉ូហានកំពុងតែធ្វើបុណ្យជ្រមុជទឹក។ អាល់គីតាប ហេតុការណ៍នេះកើតមាននៅភូមិបេតថានី ខាងនាយទន្លេយ័រដាន់ ត្រង់កន្លែងយ៉ះយ៉ាធ្វើពិធីជ្រមុជទឹក។ |
នៅថ្ងៃបន្ទាប់ ព្រះយេស៊ូវមានព្រះទ័យចង់ចេញទៅកាលីឡេ។ ព្រះអង្គទ្រង់រកភីលីព ហើយមានបន្ទូលនឹងគាត់ថា៖“ចូរមកតាមខ្ញុំ!”។
ព្រះយេស៊ូវយាងទៅត្រើយម្ខាងទន្លេយ័រដាន់ម្ដងទៀត ត្រង់កន្លែងដែលយ៉ូហានបានធ្វើពិធីជ្រមុជទឹកកាលពីមុន ហើយព្រះអង្គក៏ស្នាក់នៅទីនោះ។
យ៉ូហានក៏ធ្វើពិធីជ្រមុជទឹកដែរ នៅអេណូនជិតសាលីម ពីព្រោះទីនោះមានទឹកច្រើន។ មានមនុស្សជាច្រើនមកទទួលពិធីជ្រមុជទឹកជាបន្តបន្ទាប់។
ពួកគេក៏មករកយ៉ូហាន ហើយនិយាយថា៖ “រ៉ាប៊ី អ្នកដែលនៅត្រើយម្ខាងទន្លេយ័រដាន់ជាមួយលោក ដែលលោកធ្លាប់ធ្វើបន្ទាល់នោះ មើល៍! គាត់កំពុងធ្វើពិធីជ្រមុជទឹក ហើយមនុស្សទាំងអស់កំពុងទៅរកគាត់”។