ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មានអ្នកណាស្គាល់ព្រះបុត្រាឡើយ លើកលែងតែព្រះបិតាប៉ុណ្ណោះ ហើយក៏គ្មានអ្នកណាស្គាល់ព្រះបិតាដែរ លើកលែងតែព្រះបុត្រា និងអ្នកណាក៏ដោយដែលព្រះបុត្រាចង់បើកសម្ដែងដល់ប៉ុណ្ណោះ។
យ៉ាកុប 3:4 - ព្រះគម្ពីរខ្មែរសាកល មើល៍! សំពៅក៏ដូចគ្នាដែរ ទោះបីជាធំដល់ម្ល៉េះ ហើយត្រូវខ្យល់ខ្លាំងបក់បោកក៏ដោយ ក៏វាត្រូវបានបញ្ជាឲ្យទៅទីណាក៏បាន ដោយចង្កូតដ៏តូចបំផុតតាមបំណងចិត្តអ្នកបើក។ Khmer Christian Bible ចូរមើលនាវាដែរចុះ ទោះបីសំពៅធំសម្បើម ហើយមានខ្យល់បក់ខ្លាំងយ៉ាងណាក្ដី ក៏អ្នកបើកបរអាចបត់បែនទៅមកបានតាមចិត្តដោយសារចង្កូតតូចមួយប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមគិតមើលពីសំពៅ ទោះបីវាធំដល់ម៉្លេះ ហើយត្រូវខ្យល់បក់គំហុកខ្លាំងយ៉ាងណាក៏ដោយ តែអ្នកបើកសំពៅអាចបត់បែនបានតាមបំណងចិត្ត ដោយសារចង្កូតដ៏តូចមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមគិតពីសំពៅដែរ ទោះបីវាធំប៉ុនណា ហើយមានខ្យល់បក់មកខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកបើកសំពៅអាចបត់បែនបានតាមបំណងចិត្ត ដោយសារចង្កូតដ៏តូចមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមគិតមើលពីសំពៅដែរ វាធំដល់ម៉្លេះ ហើយមានខ្យល់គំហុកបក់ផាត់ទៅផង តែតៃកុងបើកទៅមកបានតាមចិត្ត ក៏ដោយសារតែចង្កូតយ៉ាងតូចប៉ុណ្ណោះ អាល់គីតាប សូមគិតពីសំពៅដែរ ទោះបីវាធំប៉ុនណា ហើយមានខ្យល់បក់មកខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកបើកសំពៅអាចបត់បែនបានតាមបំណងចិត្ដ ដោយសារចង្កូតដ៏តូចមួយ។ |
ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មានអ្នកណាស្គាល់ព្រះបុត្រាឡើយ លើកលែងតែព្រះបិតាប៉ុណ្ណោះ ហើយក៏គ្មានអ្នកណាស្គាល់ព្រះបិតាដែរ លើកលែងតែព្រះបុត្រា និងអ្នកណាក៏ដោយដែលព្រះបុត្រាចង់បើកសម្ដែងដល់ប៉ុណ្ណោះ។
ពេលនោះ មើល៍! មានខ្យល់ព្យុះយ៉ាងខ្លាំងបានកើតឡើងនៅលើបឹង ធ្វើឲ្យទូកនោះត្រូវរលកគ្របដណ្ដប់ ប៉ុន្តែព្រះយេស៊ូវកំពុងផ្ទំលក់។
ប្រសិនបើដាក់បង្ខាំបង្ហៀរក្នុងមាត់សេះដើម្បីឲ្យវាស្ដាប់បង្គាប់យើង យើងក៏អាចបញ្ជាខ្លួនវាទាំងមូលបាន។
រីឯអណ្ដាតក៏ដូច្នោះដែរ វាជាអវយវៈមួយតូច ប៉ុន្តែចេះអួតអាងសម្បើមណាស់។ មើល៍! សូម្បីតែភ្លើងដ៏តូច ក៏អាចឆាបឆេះព្រៃដ៏ធំបាន!