នៅក្នុងព្រះ យើងនឹងធ្វើកិច្ចការដ៏ខ្លាំងពូកែ; គឺព្រះអង្គហើយ ដែលជាន់ឈ្លីពួកបច្ចាមិត្តរបស់យើង៕
យ៉ាកុប 2:24 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាឃើញថា មនុស្សត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្ត មិនមែនដោយសារតែជំនឿប៉ុណ្ណោះទេ។ Khmer Christian Bible ដូច្នេះ អ្នករាល់គ្នាឃើញហើយថា មនុស្សត្រូវបានរាប់ជាសុចរិត មិនមែនដោយសារជំនឿប៉ុណ្ណោះទេ គឺដោយសារការប្រព្រឹត្ដិដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាឃើញហើយថា មនុស្សបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្ត មិនមែនដោយសារតែជំនឿប៉ុណ្ណោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ បងប្អូនឃើញថា ព្រះជាម្ចាស់ប្រោសមនុស្សឲ្យសុចរិត ដោយសារអំពើល្អដែលគេប្រព្រឹត្ត គឺមិនត្រឹមតែដោយសារជំនឿប៉ុណ្ណោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អ្នករាល់គ្នាឃើញថា មនុស្សបានរាប់ជាសុចរិត មិនមែនដោយសារតែសេចក្ដីជំនឿប៉ុណ្ណោះទេ គឺដោយសារការប្រព្រឹត្តដែរ អាល់គីតាប ដូច្នេះ បងប្អូនឃើញថា អុលឡោះរាប់មនុស្សឲ្យបានសុចរិត ដោយសារអំពើល្អដែលគេប្រព្រឹត្ដ គឺមិនត្រឹមតែដោយសារជំនឿប៉ុណ្ណោះទេ។ |
នៅក្នុងព្រះ យើងនឹងធ្វើកិច្ចការដ៏ខ្លាំងពូកែ; គឺព្រះអង្គហើយ ដែលជាន់ឈ្លីពួកបច្ចាមិត្តរបស់យើង៕
ពោលគឺ យើងយល់ឃើញថា មនុស្សត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿ គឺដោយឡែកពីការប្រព្រឹត្តតាមក្រឹត្យវិន័យទេ។
ដូច្នេះ បទគម្ពីរត្រូវបានបំពេញឲ្យសម្រេច ដែលថា:“អ័ប្រាហាំបានជឿព្រះ ដូច្នេះការនេះត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់” លោកក៏ត្រូវបានហៅថា “មិត្តសម្លាញ់របស់ព្រះ”។
ដូចគ្នាដែរ រ៉ាហាបស្ត្រីពេស្យាក៏ត្រូវបានរាប់ជាសុចរិតនៅពេលទទួលពួកអ្នកនាំសារឲ្យស្នាក់នៅ ហើយឲ្យគេចេញទៅតាមផ្លូវផ្សេងទៀត តើមិនមែនដោយសារតែការប្រព្រឹត្តទេឬ?