រេបិកាក៏យកសម្លៀកបំពាក់ដ៏ល្អរបស់អេសាវកូនប្រុសច្បងរបស់នាង ដែលនៅនឹងនាងនៅក្នុងផ្ទះ មកស្លៀកពាក់ឲ្យយ៉ាកុបកូនប្រុសពៅរបស់នាង
យ៉ាកុប 2:2 - ព្រះគម្ពីរខ្មែរសាកល ដ្បិតប្រសិនបើមានមនុស្សម្នាក់ចូលមកក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ចៀនមាស និងស្លៀកសម្លៀកបំពាក់ដ៏ភ្លឺរលោង ហើយមានអ្នកក្រម្នាក់ស្លៀកសម្លៀកបំពាក់កខ្វក់ចូលមកដែរ Khmer Christian Bible ដ្បិតបើមានមនុស្សម្នាក់ចូលក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ចៀនមាស និងសម្លៀកបំពាក់ភ្លឺផ្លេក ហើយមានអ្នកក្រម្នាក់ស្លៀកពាក់កខ្វក់ចូលមកដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតប្រសិនបើមានអ្នកណាចូលមកក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ចៀនមាស និងសម្លៀកបំពាក់ដ៏មានតម្លៃ ហើយមានអ្នកក្រម្នាក់ស្លៀកពាក់កខ្វក់ចូលមកដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលបងប្អូនរួមប្រជុំគ្នា ឧបមាថា ម្នាក់ចូលមកមានពាក់ចិញ្ចៀនមាស និងមានសម្លៀកបំពាក់ភ្លឺផ្លេក ហើយម្នាក់ទៀតជាអ្នកក្រ ស្លៀកពាក់រហែករយ៉ីរយ៉ៃចូលមកដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតបើសិនជាមានអ្នកណាចូលមកក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ជៀនមាសនឹងសំលៀកបំពាក់ដ៏មានដំឡៃ ហើយមានអ្នកក្រម្នាក់ស្លៀកពាក់កក្វក់ចូលមកដែរ អាល់គីតាប ពេលបងប្អូនរួមប្រជុំគ្នា ឧបមាថា ម្នាក់ចូលមកមានពាក់ចិញ្ចៀនមាស និងមានសម្លៀកបំពាក់ភ្លឺផ្លេក ហើយម្នាក់ទៀតជាអ្នកក្រ ស្លៀកពាក់រហែករយ៉ីរយ៉ៃចូលមកដែរ |
រេបិកាក៏យកសម្លៀកបំពាក់ដ៏ល្អរបស់អេសាវកូនប្រុសច្បងរបស់នាង ដែលនៅនឹងនាងនៅក្នុងផ្ទះ មកស្លៀកពាក់ឲ្យយ៉ាកុបកូនប្រុសពៅរបស់នាង
ដ្បិតយើងខ្ញុំទាំងអស់គ្នាបានដូចជាមនុស្សសៅហ្មង ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំក៏ដូចជាក្រណាត់មករដូវ; យើងខ្ញុំទាំងអស់គ្នាស្រពោនជ្រុះដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់យើងខ្ញុំទៅដូចជាខ្យល់។
“ប៉ុន្តែឪពុកប្រាប់ពួកបាវបម្រើរបស់គាត់ថា: ‘ចូរប្រញាប់ យកអាវវែងដ៏ល្អបំផុតមកពាក់ឲ្យគាត់ ហើយយកចិញ្ចៀនមកបំពាក់ដៃគាត់ ព្រមទាំងយកស្បែកជើងមកបំពាក់ជើងគាត់ផង
ក្រោយពីហេរ៉ូឌជាមួយនឹងពួកទាហានបានចំអកមើលងាយព្រះយេស៊ូវហើយ ទ្រង់ក៏ស្លៀកសម្លៀកបំពាក់ដ៏ភ្លឺរលោងឲ្យព្រះអង្គ ហើយបញ្ជូនព្រះអង្គទៅពីឡាត់វិញ។
អ្នករាល់គ្នាក៏ឲ្យតម្លៃដល់ម្នាក់ដែលស្លៀកសម្លៀកបំពាក់ដ៏ភ្លឺរលោងនោះ ហើយនិយាយថា៖ “សូមលោកអញ្ជើញអង្គុយនៅកន្លែងល្អនេះចុះ” រួចនិយាយទៅអ្នកក្រថា៖ “ឯងឈរនៅទីនោះ” ឬថា៖ “អង្គុយនៅទៀបកំណល់ជើងអញទៅ”