យ៉ាងណាមិញ យ៉ាកុបអើយ អ្នកមិនបានស្រែកហៅយើងទេ ផ្ទុយទៅវិញ អ៊ីស្រាអែលអើយ អ្នកបាននឿយណាយនឹងយើង!
ម៉ាឡាគី 3:14 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាពោលថា: ‘ការបម្រើព្រះជាការឥតប្រយោជន៍ទេ។ ដែលពួកយើងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ ហើយដើរទាំងកាន់ទុក្ខនៅចំពោះព្រះយេហូវ៉ានៃពលបរិវារដូច្នេះ តើចំណេញអ្វី? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺអ្នករាល់គ្នាពោលថា ការដែលខំគោរពបម្រើព្រះ នោះឥតអំពើទេ ហើយដែលយើងបានរក្សាបញ្ញើរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងដើរនៅចំពោះព្រះអង្គដោយកាន់ទុក្ខដូច្នេះ តើមានប្រយោជន៍អ្វី? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាពោលថា: “ពួកយើងខំបម្រើព្រះជាម្ចាស់ តែគ្មានបានការអ្វីទេ ពួកយើងខំធ្វើតាមបង្គាប់របស់ព្រះអង្គ ហើយខំដើរតាមព្រះអម្ចាស់នៃពិភពទាំងមូល ទាំងកាន់ទុក្ខដូច្នេះ តើបានចំណេញអ្វី? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺឯងរាល់គ្នាពោលថា ការដែលខំគោរពតាមព្រះ នោះឥតអំពើទេ ហើយដែលយើងបានរក្សាបញ្ញើរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងដើរនៅចំពោះទ្រង់ដោយកាន់ទុក្ខដូច្នេះ តើមានប្រយោជន៍អ្វី អាល់គីតាប អ្នករាល់គ្នាពោលថា: “ពួកយើងខំបម្រើអុលឡោះ តែគ្មានបានការអ្វីទេ ពួកយើងខំធ្វើតាមបង្គាប់របស់ទ្រង់ ហើយខំដើរតាមអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទាំងកាន់ទុក្ខដូច្នេះ តើបានចំណេញអ្វី? |
យ៉ាងណាមិញ យ៉ាកុបអើយ អ្នកមិនបានស្រែកហៅយើងទេ ផ្ទុយទៅវិញ អ៊ីស្រាអែលអើយ អ្នកបាននឿយណាយនឹងយើង!
ពួកគេពោលថា: ‘យើងខ្ញុំបានតមអាហារហើយ ម្ដេចក៏ព្រះអង្គមិនទតឃើញ? យើងខ្ញុំបានធ្វើទុក្ខដល់ចិត្តរបស់ខ្លួនហើយ ម្ដេចក៏ព្រះអង្គមិនចាប់អារម្មណ៍ដូច្នេះ?’។ មើល៍! នៅថ្ងៃនៃការតមអាហាររបស់អ្នករាល់គ្នា អ្នករាល់គ្នារកបានការសប្បាយ ហើយសង្កត់សង្កិនកម្មករទាំងអស់របស់អ្នករាល់គ្នា;
ព្រះយេហូវ៉ាមានបន្ទូលថា៖ “ពាក្យសម្ដីរបស់អ្នករាល់គ្នាបានទាស់នឹងយើងយ៉ាងខ្លាំង ប៉ុន្តែអ្នករាល់គ្នាសួរថា: ‘តើយើងខ្ញុំបាននិយាយអ្វីទាស់នឹងព្រះអង្គ?’។
ចូរសោកសង្រេង កាន់ទុក្ខ ហើយយំសោកចុះ។ ចូរឲ្យសំណើចរបស់អ្នករាល់គ្នាទៅជាទុក្ខសោក ហើយឲ្យអំណរទៅជាទុក្ខព្រួយវិញ។