ដ្បិតគឺព្រះអង្គហើយ ឱព្រះអើយ ដែលឮពាក្យបន់របស់ទូលបង្គំ ព្រះអង្គបានប្រទានដល់ទូលបង្គំនូវមរតករបស់អ្នកដែលកោតខ្លាចព្រះនាមរបស់ព្រះអង្គ!
ម៉ាឡាគី 2:5 - ព្រះគម្ពីរខ្មែរសាកល សម្ពន្ធមេត្រីរបស់យើងជាមួយលេវី គឺសម្ពន្ធមេត្រីនៃជីវិត និងសេចក្ដីសុខសាន្ត។ យើងបានផ្ដល់សេចក្ដីទាំងនេះដល់គាត់ ដើម្បីឲ្យមានការខ្លាចក្រែង នោះគាត់ក៏ខ្លាចក្រែងយើង ព្រមទាំងកោតខ្លាចនៅចំពោះនាមរបស់យើងផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯសេចក្ដីសញ្ញាដែលយើងបានតាំងនឹងគេនោះ គឺជាជីវិត និងជាសេចក្ដីសុខដែលយើងបានឲ្យដល់គេ ដើម្បីឲ្យគេកោតខ្លាចយើង ព្រមទាំងភ័យញ័រនៅចំពោះឈ្មោះយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ពន្ធមេត្រីដែលយើងចងជាមួយលេវីនោះ គឺយើងផ្ដល់ជីវិត និងសេចក្ដីសុខសាន្តដល់គេ ហើយឲ្យគេគោរពកោតខ្លាចនាមយើង និងភ័យញាប់ញ័រនៅចំពោះមុខយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសេចក្ដីសញ្ញាដែលអញបានតាំងនឹងគេ នោះគឺជាជីវិត ហើយជាសេចក្ដីសុខ អញបានឲ្យដល់គេ ដើម្បីឲ្យគេបានកោតខ្លាច គេក៏បានកោតខ្លាចដល់អញ ព្រមទាំងមានសេចក្ដីភ័យញ័រ នៅចំពោះឈ្មោះអញ អាល់គីតាប សម្ពន្ធមេត្រីដែលយើងចងជាមួយលេវីនោះ គឺយើងផ្ដល់ជីវិត និងសេចក្ដីសុខសាន្តដល់គេ ហើយឲ្យគេគោរពកោតខ្លាចនាមយើង និងភ័យញាប់ញ័រនៅចំពោះមុខយើង។ |
ដ្បិតគឺព្រះអង្គហើយ ឱព្រះអើយ ដែលឮពាក្យបន់របស់ទូលបង្គំ ព្រះអង្គបានប្រទានដល់ទូលបង្គំនូវមរតករបស់អ្នកដែលកោតខ្លាចព្រះនាមរបស់ព្រះអង្គ!
អ្នកដែលដើរក្នុងសេចក្ដីទៀងត្រង់របស់ខ្លួន កោតខ្លាចព្រះយេហូវ៉ា រីឯអ្នកដែលផ្លូវរបស់ខ្លួនវៀចវេរ មើលងាយព្រះយេហូវ៉ា។