ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ប៉ុន្តែអ្នករាល់គ្នាបន្ទាបបន្ថោកនាមរបស់យើង ដោយពោលថា: ‘តុអាហាររបស់ព្រះអម្ចាស់ទៅជាសៅហ្មងហើយ រីឯផលពីតុនោះ គឺអាហារពីតុនោះគួរឲ្យមើលងាយផង’។
ម៉ាឡាគី 1:7 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាថ្វាយអាហារសៅហ្មងនៅលើអាសនារបស់យើង។ ប៉ុន្តែអ្នករាល់គ្នាសួរថា: ‘តើយើងខ្ញុំបានធ្វើឲ្យព្រះអង្គសៅហ្មងយ៉ាងដូចម្ដេច?’ គឺដោយអ្នករាល់គ្នាពោលថា: ‘តុអាហាររបស់ព្រះយេហូវ៉ាគួរឲ្យមើលងាយ!’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺអ្នករាល់គ្នាថ្វាយនំបុ័ង ដែលមិនបរិសុទ្ធនៅលើអាសនារបស់យើង អ្នករាល់គ្នាក៏ពោលថា "តើយើងបានបង្អាប់ព្រះអង្គដូចម្ដេច?" គឺដោយសារអ្នករាល់គ្នានិយាយថា តុរបស់ព្រះយេហូវ៉ាគួរឲ្យស្អប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាយកម្ហូបអាហារសៅហ្មង មកដាក់នៅលើអាសនៈរបស់យើង ហើយអ្នករាល់គ្នាពោលថា “តើយើងខ្ញុំបានធ្វើឲ្យព្រះអង្គសៅហ្មង ត្រង់ណា?” គឺមកពីអ្នករាល់គ្នាពោលថា: តុរបស់ព្រះអម្ចាស់មិនសូវសំខាន់ទេ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺឯងរាល់គ្នាថ្វាយនំបុ័ង ដែលមិនបរិសុទ្ធនៅលើអាសនារបស់អញ ឯងរាល់គ្នាក៏ពោលថា តើយើងបានបង្អាប់ដល់ទ្រង់ឯណា គឺដោយឯងរាល់គ្នាថា តុនៃព្រះយេហូវ៉ាគួរមើលងាយ អាល់គីតាប អ្នករាល់គ្នាយកម្ហូបអាហារសៅហ្មង មកដាក់នៅលើអាសនៈរបស់យើង ហើយអ្នករាល់គ្នាពោលថា “តើយើងខ្ញុំបានធ្វើឲ្យទ្រង់សៅហ្មង ត្រង់ណា?” គឺមកពីអ្នករាល់គ្នាពោលថា: តុរបស់អុលឡោះតាអាឡាមិនសូវសំខាន់ទេ! |
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ប៉ុន្តែអ្នករាល់គ្នាបន្ទាបបន្ថោកនាមរបស់យើង ដោយពោលថា: ‘តុអាហាររបស់ព្រះអម្ចាស់ទៅជាសៅហ្មងហើយ រីឯផលពីតុនោះ គឺអាហារពីតុនោះគួរឲ្យមើលងាយផង’។
អ្នករាល់គ្នាពោលថា: ‘មើល៍! អីក៏ពិបាកម្ល៉េះ!’ ហើយបញ្ចេញសូរហ៊ឹះដាក់ការនោះ។ អ្នករាល់គ្នានាំសត្វដែលប្លន់យក សត្វខ្ញើច និងសត្វឈឺមក គឺនាំមកជាតង្វាយ! តើឲ្យយើងទទួលវាពីដៃរបស់អ្នករាល់គ្នាឬ?”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ។
កាលណាអ្នករាល់គ្នាថ្វាយសត្វដែលខ្វាក់ជាយញ្ញបូជា តើមិនអាក្រក់ទេឬ? កាលណាអ្នករាល់គ្នាថ្វាយសត្វខ្ញើច ឬសត្វឈឺ តើមិនអាក្រក់ទេឬ? ឥឡូវនេះ ចូរជូនទៅអភិបាលរបស់អ្នកមើល៍! តើលោកពេញចិត្តនឹងអ្នកឬ? ឬមួយក៏លោកនឹងបង្ហាញការសន្ដោសដល់អ្នកឬ?”។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះហើយ។
អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះអម្ចាស់ផង ផឹកពីពែងរបស់អារក្សផងបានទេ ហើយក៏មិនអាចទទួលចំណែកពីតុអាហាររបស់ព្រះអម្ចាស់ផង ទទួលចំណែកពីតុអាហាររបស់អារក្សផងបានដែរ។