អ្នករាល់គ្នាពោលថា: ‘មើល៍! អីក៏ពិបាកម្ល៉េះ!’ ហើយបញ្ចេញសូរហ៊ឹះដាក់ការនោះ។ អ្នករាល់គ្នានាំសត្វដែលប្លន់យក សត្វខ្ញើច និងសត្វឈឺមក គឺនាំមកជាតង្វាយ! តើឲ្យយើងទទួលវាពីដៃរបស់អ្នករាល់គ្នាឬ?”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ។
ម៉ាឡាគី 1:12 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ប៉ុន្តែអ្នករាល់គ្នាបន្ទាបបន្ថោកនាមរបស់យើង ដោយពោលថា: ‘តុអាហាររបស់ព្រះអម្ចាស់ទៅជាសៅហ្មងហើយ រីឯផលពីតុនោះ គឺអាហារពីតុនោះគួរឲ្យមើលងាយផង’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ចំណែកអ្នករាល់គ្នា តែងតែបង្អាប់ឈ្មោះយើង ដោយពោលថា តុរបស់ព្រះយេហូវ៉ាត្រូវស្មោកគ្រោកហើយ ឯផល គឺជាអាហារនៅលើតុនោះ ក៏គួរមើលងាយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ អ្នករាល់គ្នាបង្អាប់បង្អោននាមរបស់យើង ដោយពោលថា: “តុរបស់ព្រះអម្ចាស់សៅហ្មងហើយ មិនបាច់យកអាហារថ្លៃថ្នូរ ទៅតម្កល់លើតុនោះទេ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែចំណែកឯងរាល់គ្នា តែងតែបង្អាប់ឈ្មោះអញទេដោយពោលថា តុរបស់ព្រះយេហូវ៉ាត្រូវស្មោកគ្រោកហើយ ឯផល គឺជាអាហារនៅលើតុនោះ ក៏គួរមើលងាយដែរ អាល់គីតាប ប៉ុន្តែ អ្នករាល់គ្នាបង្អាប់បង្អោននាមរបស់យើង ដោយពោលថា: “តុរបស់អុលឡោះតាអាឡាសៅហ្មងហើយ មិនបាច់យកអាហារថ្លៃថ្នូរ ទៅតម្កល់លើតុនោះទេ”។ |
អ្នករាល់គ្នាពោលថា: ‘មើល៍! អីក៏ពិបាកម្ល៉េះ!’ ហើយបញ្ចេញសូរហ៊ឹះដាក់ការនោះ។ អ្នករាល់គ្នានាំសត្វដែលប្លន់យក សត្វខ្ញើច និងសត្វឈឺមក គឺនាំមកជាតង្វាយ! តើឲ្យយើងទទួលវាពីដៃរបស់អ្នករាល់គ្នាឬ?”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបានបែរចេញពីផ្លូវត្រឹមត្រូវ ក៏បានធ្វើឲ្យមនុស្សជាច្រើនជំពប់ដួលនឹងសេចក្ដីបង្រៀន ហើយបានបង្ខូចសម្ពន្ធមេត្រីរបស់លេវី។
ជាការពិត“ព្រះនាមរបស់ព្រះត្រូវបានប្រមាថក្នុងចំណោមសាសន៍ដទៃ ដោយសារតែអ្នករាល់គ្នា” ដូចដែលមានសរសេរទុកមក។