អារក្សទាំងនោះទូលអង្វរព្រះយេស៊ូវថា៖ “បើសិនព្រះអង្គបណ្ដេញយើងខ្ញុំ សូមឲ្យយើងខ្ញុំទៅក្នុងហ្វូងជ្រូកនោះទៅ”។
ម៉ាថាយ 8:32 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងពួកវាថា៖“ទៅចុះ!” ពួកវាក៏ចេញទៅ ចូលក្នុងជ្រូក។ ពេលនោះ មើល៍! ហ្វូងជ្រូកទាំងមូលបានបោលចុះតាមចំណោតភ្នំទៅក្នុងបឹង ហើយងាប់ក្នុងទឹកអស់ទៅ។ Khmer Christian Bible ព្រះអង្គក៏មានបន្ទូលទៅពួកវាថា៖ «ចេញទៅ!» ពួកវាក៏ចេញ ហើយចូលទៅក្នុងហ្វូងជ្រូកនោះ។ ហ្វូងជ្រូកបានបោលចុះចំណោតចូលទៅក្នុងបឹង ហើយស្លាប់ក្នុងទឹកអស់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៅវាថា៖ «ទៅចុះ!» អារក្សក៏ចេញទៅ ហើយចូលទៅក្នុងហ្វូងជ្រូក។ រំពេចនោះ ស្រាប់តែហ្វូងជ្រូកទាំងហ្វូងក៏បោលចុះតាមចំណោតច្រាំង ចូលទៅក្នុងសមុទ្រ ហើយលង់ទឹកងាប់អស់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅអារក្សថា៖ «ទៅចុះ!»។ ពួកអារក្សក៏ចេញពីបុរសទាំងពីរ ចូលទៅក្នុងជ្រូក។ ពេលនោះ ហ្វូងជ្រូកបោលចុះតាមជម្រាលភ្នំ តម្រង់ទៅសមុទ្រ លង់ទឹកងាប់អស់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលតបថា ទៅចុះ វាក៏ចេញទៅចូលក្នុងហ្វូងជ្រូក រួចជ្រូកនាំគ្នាបោលម្នីម្នាតាមភ្នំចោត ធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកស្លាប់ទាំងអស់ទៅ អាល់គីតាប អ៊ីសាបានបញ្ជាទៅអ៊ីព្លេសថា៖ «ទៅចុះ!»។ ពួកអ៊ីព្លេសក៏ចេញពីបុរសទាំងពីរ ចូលទៅក្នុងជ្រូក។ ពេលនោះ ហ្វូងជ្រូកបោលចុះតាមជំរាលភ្នំតម្រង់ទៅសមុទ្រ លង់ទឹកងាប់អស់ទៅ។ |
អារក្សទាំងនោះទូលអង្វរព្រះយេស៊ូវថា៖ “បើសិនព្រះអង្គបណ្ដេញយើងខ្ញុំ សូមឲ្យយើងខ្ញុំទៅក្នុងហ្វូងជ្រូកនោះទៅ”។
ពួកអ្នកចិញ្ចឹមជ្រូកក៏រត់គេច ហើយចូលទៅក្នុងទីក្រុង ប្រាប់រឿងទាំងអស់ និងរឿងពួកអ្នកដែលមានអារក្សចូលដែរ។
ព្រះយេស៊ូវអនុញ្ញាតឲ្យពួកវា។ វិញ្ញាណអសោចទាំងនោះក៏ចេញទៅចូលក្នុងជ្រូក។ ហ្វូងជ្រូកប្រមាណពីរពាន់ក្បាលនោះ បានបោលចុះតាមចំណោតភ្នំទៅក្នុងបឹង ហើយលង់ទឹកងាប់ក្នុងបឹងនោះអស់ទៅ។
ពួកអារក្សក៏ចេញពីបុរសនោះ ហើយចូលក្នុងជ្រូកទាំងនោះ។ ពេលនោះ ហ្វូងជ្រូកបានបោលចុះតាមចំណោតភ្នំទៅក្នុងបឹង ហើយលង់ទឹកងាប់អស់ទៅ។
ព្រះអង្គនេះហើយ ដែលត្រូវគេបញ្ជូនទៅ តាមគម្រោងដែលមានកំណត់ទុក និងការជ្រាបជាមុនរបស់ព្រះ; អ្នករាល់គ្នាបានសម្លាប់ដោយឆ្កាងព្រះអង្គ តាមរយៈដៃរបស់មនុស្សឥតច្បាប់។
ដើម្បីធ្វើនូវអ្វីៗដែលព្រះហស្តរបស់ព្រះអង្គ និងគម្រោងរបស់ព្រះអង្គ បានកំណត់ទុកមុនឲ្យកើតឡើង។