Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 8:33 - ព្រះគម្ពីរខ្មែរសាកល

33 ពួក​អារក្ស​ក៏​ចេញ​ពី​បុរស​នោះ ហើយ​ចូល​ក្នុង​ជ្រូក​ទាំងនោះ​។ ពេលនោះ ហ្វូង​ជ្រូក​បាន​បោល​ចុះ​តាម​ចំណោតភ្នំ​ទៅក្នុង​បឹង ហើយ​លង់ទឹកងាប់​អស់ទៅ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

33 ពួក​អារក្ស​ក៏​ចេញ​ពី​បុរស​នោះ​ចូល​ក្នុង​សត្វ​ជ្រូក​ទាំង​នោះ​ ហ្វូង​ជ្រូក​ក៏​បោល​តាម​ច្រាំង​ចំណោត​ចូល​ទៅ​ក្នុង​បឹង ហើយ​លង់​ទឹក​អស់​ទៅ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 អារក្ស​ក៏​ចេញ​ពី​បុរស​នោះ ចូល​ទៅ​ក្នុង​ជ្រូក ហើយ​ហ្វូង​ជ្រូក​ក៏​បោល​ចុះ​តាម​ចំណោត​ច្រាំង ធ្លាក់​ទៅ​ក្នុង​បឹង លង់​ទឹក​ងាប់​អស់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 អារក្ស​ចេញ​ពី​បុរស​នោះ​ចូល​ទៅ​ក្នុង​ជ្រូក ហ្វូង​ជ្រូក​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​បឹង លង់​ទឹក​ងាប់​អស់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 រួច​វា​ចេញ​ពី​មនុស្ស​នោះ ចូល​ទៅ​ក្នុង​ហ្វូង​ជ្រូកៗ​ក៏​បោល​ម្នីម្នា តាម​ភ្នំ​ចោត​ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ស្លាប់​ទាំង​អស់​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

33 អ៊ីព្លេស​ចេញ​ពី​បុរស​នោះ​ចូល​ទៅ​ក្នុង​ជ្រូក ហ្វូង​ជ្រូក​បោល​ចុះ​តាម​ជំរាល​ភ្នំ តម្រង់​ទៅ​បឹង លង់​ទឹក​ងាប់​អស់​ទៅ។

សូមមើលជំពូក ចម្លង




លូកា 8:33
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកវា​ថា៖“ទៅ​ចុះ​!” ពួកវា​ក៏​ចេញទៅ ចូល​ក្នុង​ជ្រូក​។ ពេលនោះ មើល៍! ហ្វូង​ជ្រូក​ទាំងមូល​បាន​បោល​ចុះ​តាម​ចំណោតភ្នំ​ទៅក្នុង​បឹង ហើយ​ងាប់​ក្នុង​ទឹក​អស់ទៅ​។


កាលមួយមានកើតឡើងដូច្នេះ​: នៅពេល​ហ្វូងមនុស្ស​កំពុង​ប្រជ្រៀត​ព្រះយេស៊ូវ ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ ព្រះអង្គ​កំពុង​ឈរ​នៅ​មាត់បឹង​គេនេសារ៉ែត​។


នៅ​ទីនោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រកស៊ី​តាម​ភ្នំ​។ អារក្សទាំងនោះ​ទូល​អង្វរ​ព្រះយេស៊ូវ ឲ្យ​ព្រះអង្គ​អនុញ្ញាតឲ្យ​ពួកវា​ចូល​ក្នុង​ជ្រូក​ទាំងនោះ ព្រះយេស៊ូវ​ក៏​អនុញ្ញាតឲ្យ​ពួកវា​។


នៅពេល​ឃើញ​ការ​ដែល​បាន​កើតឡើង ពួក​អ្នកចិញ្ចឹម​ជ្រូក​ក៏​រត់គេច ហើយ​ទៅ​ប្រាប់​រឿងនេះ​នៅក្នុង​ទីក្រុង និង​នៅតាម​ភូមិ​។


អ្នករាល់គ្នា​មាន​ឪពុក​ជា​មារ ហើយ​អ្នករាល់គ្នា​ចង់​ប្រព្រឹត្តតាម​ចំណង់​របស់​ឪពុក​អ្នករាល់គ្នា​។ វា​ជា​ឃាតករ​តាំងពី​ដើម​មក ហើយ​វា​មិន​ឈរ​នៅក្នុង​សេចក្ដីពិត​ទេ ពីព្រោះ​សេចក្ដីពិត​មិន​នៅ​ក្នុង​វា​ឡើយ​។ នៅពេល​វា​និយាយ​កុហក វា​និយាយ​ចេញពី​ចរិត​ខ្លួនវា ពីព្រោះ​វា​ជា​អ្នកភូតភរ ហើយ​ជា​ឪពុក​នៃ​សេចក្ដីភូតភរ​។


ចូរ​មានគំនិតមធ្យ័ត ហើយ​ប្រុងស្មារតី​ចុះ​។ មារ​ដែល​ជា​សត្រូវ​របស់អ្នករាល់គ្នា កំពុង​ដើរក្រវែល​ដូចជា​សិង្ហ​គ្រហឹម ទាំង​រក​អ្នកណាក៏ដោយដែល​វា​អាច​ត្របាក់ស៊ី​បាន​។


មាន​ទូត​នៃ​រណ្ដៅគ្មានបាត​ជា​ស្ដេច​លើ​ពួកវា​។ ទូតនោះ​មាន​ឈ្មោះ​ជា​ភាសាហេព្រើរ​ថា “អាបាដូន” ហើយ​មាន​ឈ្មោះ​ជា​ភាសាក្រិក​ថា “អាប៉ុលីយ៉ូន”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម