Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 8:32 - អាល់គីតាប

32 អ៊ីសា​បាន​បញ្ជា​ទៅ​អ៊ីព្លេស​ថា៖ «ទៅ​ចុះ!»។ ពួក​អ៊ីព្លេស​ក៏​ចេញ​ពី​បុរស​ទាំង​ពីរ ចូល​ទៅ​ក្នុង​ជ្រូក។ ពេល​នោះ ហ្វូង​ជ្រូក​បោល​ចុះ​តាម​ជំរាល​ភ្នំ​តម្រង់​ទៅ​សមុទ្រ លង់​ទឹក​ងាប់​អស់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកវា​ថា៖“ទៅ​ចុះ​!” ពួកវា​ក៏​ចេញទៅ ចូល​ក្នុង​ជ្រូក​។ ពេលនោះ មើល៍! ហ្វូង​ជ្រូក​ទាំងមូល​បាន​បោល​ចុះ​តាម​ចំណោតភ្នំ​ទៅក្នុង​បឹង ហើយ​ងាប់​ក្នុង​ទឹក​អស់ទៅ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

32 ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកវា​ថា៖​ «ចេញ​ទៅ!»​ ពួកវា​ក៏​ចេញ​ ហើយ​ចូល​ទៅ​ក្នុង​ហ្វូង​ជ្រូក​នោះ។​ ហ្វូង​ជ្រូក​បាន​បោល​ចុះ​ចំណោត​ចូល​ទៅ​ក្នុង​បឹង​ ហើយ​ស្លាប់​ក្នុង​ទឹក​អស់​ទៅ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​វា​ថា៖ «ទៅ​ចុះ!» អារក្ស​ក៏​ចេញ​ទៅ ហើយ​ចូល​ទៅ​ក្នុង​ហ្វូង​ជ្រូក។ រំពេច​នោះ ស្រាប់​តែ​ហ្វូង​ជ្រូក​ទាំង​ហ្វូង​ក៏​បោល​ចុះ​តាម​ចំណោត​ច្រាំង ចូល​ទៅ​ក្នុង​សមុទ្រ ហើយ​លង់​ទឹក​ងាប់​អស់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​អារក្ស​ថា៖ «ទៅ​ចុះ!»។ ពួក​អារក្ស​ក៏​ចេញ​ពី​បុរស​ទាំង​ពីរ ចូល​ទៅ​ក្នុង​ជ្រូក។ ពេល​នោះ ហ្វូង​ជ្រូក​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​សមុទ្រ លង់​ទឹក​ងាប់​អស់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ទ្រង់​មាន​បន្ទូល​តប​ថា ទៅ​ចុះ វា​ក៏​ចេញ​ទៅ​ចូល​ក្នុង​ហ្វូង​ជ្រូក រួច​ជ្រូក​នាំ​គ្នា​បោល​ម្នីម្នា​តាម​ភ្នំ​ចោត ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ស្លាប់​ទាំង​អស់​ទៅ

សូមមើលជំពូក ចម្លង




ម៉ាថាយ 8:32
10 ការដាក់ឲ្យឆ្លើយតបគ្នា  

វិញ្ញាណ​នោះ​ឆ្លើយ​ថា “ខ្ញុំ​នឹង​បណ្តាល​ចិត្ត​អ្នក​ប្រឹក្សា​ទាំង​អស់​របស់​ស្តេច​ឲ្យ​ពោល​តែ​ពាក្យ​ភូត​កុហក”។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “នេះ​ជា​មធ្យោ‌បាយ​ដ៏​ប្រសើរ​សម្រាប់​ទាក់‌ទាញ​ចិត្ត​គេ ដូច្នេះ ចូរ​ទៅ​ធ្វើ​ចុះ!”។


ពួក​អ៊ីព្លេស​អង្វរ​អ៊ីសា​ថា៖ «បើ​លោក​ចង់​ដេញ​យើង​ខ្ញុំ សូម​បញ្ជូន​យើង​ខ្ញុំ​ឲ្យ​ចូល​ទៅ​ក្នុង​ជ្រូក​មួយ​ហ្វូង​នេះ​ទៅ»។


អ្នក​ថែ​រក្សា​ហ្វូង​ជ្រូក​នាំ​គ្នា​យក​រឿង​អស់​ទាំង​នេះ​រត់​ទៅ​ប្រាប់​អ្នក​ភូមិ ព្រម​ទាំង​រៀប​រាប់​ហេតុ‌ការណ៍​អំពី​បុរស​អ៊ីព្លេស​ចូល​ទាំង​ពីរ​នាក់​នោះ​ផង។


អ៊ីសា​ក៏​យល់​ព្រម។ អ៊ីព្លេស​ចេញ​ពី​បុរស​នោះ​ទៅ​ចូល​ក្នុង​ជ្រូក ហ្វូង​ជ្រូក​ដែល​មាន​ចំនួន​ប្រមាណ​ជា​ពីរ​ពាន់​ក្បាល ក៏​បោល​ចុះ​តាម​ជំរាល​ភ្នំ តម្រង់​ទៅ​សមុទ្រ លង់​ទឹក​ងាប់​អស់។


អ៊ីព្លេស​ចេញ​ពី​បុរស​នោះ​ចូល​ទៅ​ក្នុង​ជ្រូក ហ្វូង​ជ្រូក​បោល​ចុះ​តាម​ជំរាល​ភ្នំ តម្រង់​ទៅ​បឹង លង់​ទឹក​ងាប់​អស់​ទៅ។


បង​ប្អូន​បាន​ចាប់​បញ្ជូន​អ៊ីសា​នេះ ទៅ​ឲ្យ​ពួក​ជន​ពាល​ឥត​សាសនា​ឆ្កាង​គាត់ ដូច​អុលឡោះ​បាន​កំណត់​ទុក ដោយ​ទ្រង់​ជ្រាប​ជា​មុន។


គេ​នាំ​គ្នា​ប្រព្រឹត្ដ​ដូច​អុលឡោះ​បាន​កំណត់​ទុក​ជា​មុន តាម​អំណាច និង​តាម​តម្រិះ​របស់​ទ្រង់។


លុះ​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ អ៊ីព្លេស‌ហ្សៃតន​នឹង​រួច​ពី​គុក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម