ម៉ាថាយ 28:12 - ព្រះគម្ពីរខ្មែរសាកល ពួកនាយកបូជាចារ្យក៏ជួបជុំពិគ្រោះគ្នាជាមួយពួកចាស់ទុំ ហើយឲ្យលុយជាច្រើនដល់ពួកទាហាន Khmer Christian Bible បន្ទាប់ពីពួកសម្ដេចសង្ឃបានពិគ្រោះគ្នានឹងពួកចាស់ទុំរួចហើយ ពួកគេក៏ឲ្យប្រាក់ជាច្រើនដល់ពួកទាហាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលអ្នកទាំងនោះជួបពិគ្រោះគ្នាជាមួយពួកចាស់ទុំរួចហើយ គេឲ្យប្រាក់យ៉ាងច្រើនទៅពួកទាហាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកនាយកបូជាចារ្យក៏ប្រជុំពិភាក្សាគ្នាជាមួយពួកព្រឹទ្ធាចារ្យ ហើយសម្រេចចិត្តឲ្យប្រាក់យ៉ាងច្រើនដល់ពួកទាហាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលអ្នកទាំងនោះ នឹងពួកចាស់ទុំបានប្រជុំ ហើយពិគ្រោះគ្នា នោះគេយកប្រាក់ជាច្រើនទៅសូកដល់ពួកទាហាន អាល់គីតាប ពួកអ៊ីមុាំក៏ប្រជុំពិភាក្សាគ្នា ជាមួយពួកអះលីជំអះ ហើយសម្រេចចិត្ដឲ្យប្រាក់យ៉ាងច្រើនដល់ពួកទាហាន |
ខណៈដែលពួកនាងចេញទៅ មើល៍! មានទាហានយាមខ្លះបានចូលទៅក្នុងទីក្រុង រាយការណ៍ដល់ពួកនាយកបូជាចារ្យអំពីអ្វីៗទាំងអស់ដែលបានកើតឡើង។
ទាំងប្រាប់ថា៖ “ចូរអ្នករាល់គ្នានិយាយថា: ‘ពួកសិស្សរបស់វាបានមកទាំងយប់ លួចសពរបស់វាទៅ ពេលយើងកំពុងដេកលក់’។
ដូច្នេះ ពួកនាយកបូជាចារ្យ និងពួកផារិស៊ីក៏កោះប្រជុំក្រុមប្រឹក្សា ហើយនិយាយថា៖ “តើយើងកំពុងធ្វើអ្វី? ពីព្រោះមនុស្សនេះកំពុងធ្វើទីសម្គាល់ជាច្រើន។
ពួកគេបានហៅពួកសាវ័កមក រួចវាយ ហើយបង្គាប់មិនឲ្យនិយាយក្នុងព្រះនាមរបស់ព្រះយេស៊ូវឡើយ រួចក៏ដោះលែងទៅ។