Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 28:12 - Khmer Christian Bible

12 បន្ទាប់​ពី​ពួក​សម្ដេច​សង្ឃ​បាន​ពិគ្រោះ​គ្នា​នឹង​ពួក​ចាស់ទុំ​រួច​ហើយ​ ពួកគេ​ក៏​ឲ្យ​ប្រាក់​ជា​ច្រើន​ដល់​ពួក​ទាហាន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ពួកនាយកបូជាចារ្យ​ក៏​ជួបជុំ​ពិគ្រោះគ្នា​ជាមួយ​ពួក​ចាស់ទុំ ហើយ​ឲ្យ​លុយ​ជាច្រើន​ដល់​ពួក​ទាហាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 កាល​អ្នក​ទាំង​នោះ​ជួប​ពិគ្រោះ​គ្នា​ជា​មួយ​ពួក​ចាស់​ទុំ​រួច​ហើយ គេ​ឲ្យ​ប្រាក់​យ៉ាង​ច្រើន​ទៅ​ពួក​ទាហាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពួក​នាយក​បូជា‌ចារ្យ​ក៏​ប្រជុំ​ពិភាក្សា​គ្នា​ជា​មួយ​ពួក​ព្រឹទ្ធា‌ចារ្យ ហើយ​សម្រេច​ចិត្ត​ឲ្យ​ប្រាក់​យ៉ាង​ច្រើន​ដល់​ពួក​ទាហាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 រួច​កាល​អ្នក​ទាំង​នោះ នឹង​ពួក​ចាស់‌ទុំ​បាន​ប្រជុំ ហើយ​ពិគ្រោះ​គ្នា នោះ​គេ​យក​ប្រាក់​ជា​ច្រើន​ទៅ​សូក​ដល់​ពួក​ទាហាន

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ពួក​អ៊ីមុាំ​ក៏​ប្រជុំ​ពិភាក្សា​គ្នា ជា​មួយ​ពួក​អះលី‌ជំអះ ហើយ​សម្រេច​ចិត្ដ​ឲ្យ​ប្រាក់​យ៉ាង​ច្រើន​ដល់​ពួក​ទាហាន

សូមមើលជំពូក ចម្លង




ម៉ាថាយ 28:12
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចេញ​ទៅ​ ហើយ​ពិគ្រោះ​គ្នា​ ដើម្បី​រក​វិធី​សម្លាប់​ព្រះអង្គ។​


កាល​ពួក​នាង​កំពុង​ធ្វើ​ដំណើរ​ទៅ​ នោះ​ពួក​អ្នក​យាម​ខ្លះ​បាន​ចូល​ទៅ​ក្នុង​ក្រុង​ ប្រាប់​ពួក​សម្ដេច​សង្ឃ​អំពី​ហេតុ​ការណ៍​ទាំងឡាយ​ដែល​បាន​កើត​ឡើង។​


ដោយ​ប្រាប់​ថា៖​ «ចូរ​និយាយ​ថា​ ពេល​យើង​កំពុង​ដេក​លក់​ ពួក​សិស្ស​របស់​វា​បាន​មក​លួច​យក​សព​របស់​វា​ទាំង​យប់​


ពួក​សម្ដេច​សង្ឃ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​កោះ​ហៅ​ក្រុម​បឹ្រក្សា​កំពូល​មក​ជួបជុំ​គ្នា​ ហើយ​និយាយ​ថា៖​ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច?​ ដ្បិត​អ្នក​នេះ​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ច្រើន​ណាស់។​


បន្ទាប់មក​ ពួកគេ​ក៏​ហៅ​ពួក​សាវក​ឲ្យ​ចូល​មក​វិញ​ និង​បាន​វាយ​អ្នក​ទាំង​នោះ​ ទាំង​ហាម​មិន​ឲ្យ​ប្រកាស​ដោយ​នូវ​ព្រះនាម​របស់​ព្រះយេស៊ូ​ទៀត​ឡើយ​ រួច​ពួកគេ​ក៏​ដោះលែង​ពួក​សាវក។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម