ម៉ាថាយ 27:28 - ព្រះគម្ពីរខ្មែរសាកល នៅពេលដោះព្រះពស្ត្រព្រះអង្គចេញ ពួកគេក៏ពាក់អាវវែងពណ៌ក្រហមឆ្អៅឲ្យព្រះអង្គ Khmer Christian Bible ពេលដោះសម្លៀកបំពាក់របស់ព្រះអង្គហើយ ពួកគេក៏ពាក់អាវវែងពណ៌ក្រហមទុំឲ្យព្រះអង្គវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេដោះព្រះពស្ត្រព្រះអង្គចេញ ហើយយកអាវវែងពណ៌ក្រហមមកបំពាក់លើព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេដោះព្រះពស្ដ្ររបស់ព្រះអង្គចេញ ហើយយកអាវធំ ដែលមានពណ៌ក្រហមទុំ មកបំពាក់ថ្វាយព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេដោះព្រះពស្ត្រទ្រង់ចេញ ហើយយកអាវក្រហមមកបំពាក់វិញ អាល់គីតាប គេដោះសម្លៀកបំពាក់របស់អ៊ីសាចេញ ហើយយកអាវធំ ដែលមានពណ៌ក្រហមទុំ មកបំពាក់ឲ្យគាត់។ |
ក្រោយពីហេរ៉ូឌជាមួយនឹងពួកទាហានបានចំអកមើលងាយព្រះយេស៊ូវហើយ ទ្រង់ក៏ស្លៀកសម្លៀកបំពាក់ដ៏ភ្លឺរលោងឲ្យព្រះអង្គ ហើយបញ្ជូនព្រះអង្គទៅពីឡាត់វិញ។
បន្ទាប់មក ទូតសួគ៌នោះក៏នាំខ្ញុំដែលលង់ក្នុងវិញ្ញាណទៅទីរហោស្ថាន ហើយខ្ញុំបានឃើញស្ត្រីម្នាក់អង្គុយលើសត្វតិរច្ឆានពណ៌ក្រហមឆ្អៅមួយ។ សត្វតិរច្ឆាននោះមានឈ្មោះជាពាក្យប្រមាថព្រះពេញខ្លួន វាមានក្បាលប្រាំពីរ និងស្នែងដប់។