គឺប្រៀបដូចជាប្រេងដ៏មានតម្លៃនៅលើក្បាល ដែលហូរចុះមកលើពុកចង្កា គឺពុកចង្ការបស់អើរ៉ុន ហើយហូរចុះមកលើជាយអាវវែងរបស់គាត់
ម៉ាថាយ 26:7 - ព្រះគម្ពីរខ្មែរសាកល មានស្ត្រីម្នាក់កាន់ដបថ្មកែវដែលមានប្រេងក្រអូបដ៏មានតម្លៃ ចូលមកជិតព្រះអង្គ ហើយចាក់ប្រេងលើព្រះសិររបស់ព្រះអង្គ ពេលព្រះអង្គគង់នៅតុអាហារ។ Khmer Christian Bible នោះស្ដ្រីម្នាក់បានចូលមកជិតព្រះអង្គ ដោយមានកាន់ប្រេងក្រអូបមួយដបដ៏មានតម្លៃបំផុតផង។ នាងក៏ចាក់ប្រេងក្រអូបនោះលើព្រះសិររបស់ព្រះអង្គ ពេលព្រះអង្គកំពុងអង្គុយនៅតុអាហារ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះមានស្ត្រីម្នាក់ចូលមកគាល់ព្រះអង្គទាំងកាន់ដបថ្មកែវមួយ ដាក់ប្រេងក្រអូបដ៏មានតម្លៃបំផុត ហើយចាក់ប្រេងក្រអូបនោះលើព្រះសិររបស់ព្រះអង្គ ពេលទ្រង់កំពុងគង់នៅតុអាហារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានស្ត្រីម្នាក់ចូលមករកព្រះអង្គ ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះមានប្រេងក្រអូបដ៏មានតម្លៃលើសលុប។ ពេលព្រះយេស៊ូកំពុងសោយព្រះស្ងោយ នាងយកប្រេងក្រអូបនោះចាក់លើព្រះសិរសាព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានស្ត្រីម្នាក់មកឯទ្រង់ កាន់ទាំងដបថ្មកែវ ដាក់ប្រេងក្រអូបមានដំឡៃដ៏វិសេស នាងក៏ចាក់ប្រេងនោះលើព្រះសិរទ្រង់ ដែលទ្រង់កំពុងតែគង់នៅតុ អាល់គីតាប មានស្ដ្រីម្នាក់ចូលមករកអ៊ីសា ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះមានប្រេងក្រអូបដ៏មានតម្លៃលើសលប់។ ពេលអ៊ីសាកំពុងពិសាបាយ នាងយកប្រេងក្រអូបនោះចាក់លើសក់គាត់។ |
គឺប្រៀបដូចជាប្រេងដ៏មានតម្លៃនៅលើក្បាល ដែលហូរចុះមកលើពុកចង្កា គឺពុកចង្ការបស់អើរ៉ុន ហើយហូរចុះមកលើជាយអាវវែងរបស់គាត់
រុយងាប់ធ្វើឲ្យប្រេងរបស់អ្នកធ្វើទឹកអប់ភាយក្លិនស្អុយ; ភាពល្ងង់តែបន្តិចក៏ធ្ងន់ជាងប្រាជ្ញា និងកិត្តិយសដែរ។
ត្រូវឲ្យសម្លៀកបំពាក់របស់អ្នកនៅសគ្រប់ពេលវេលា ហើយកុំឲ្យខ្វះប្រេងអូលីវនៅលើក្បាលរបស់អ្នកឡើយ។
អ្នកបានទៅគាល់ព្រះម៉ូឡុកជាមួយប្រេង ហើយបានបង្កើនទឹកអប់របស់អ្នក ក៏បានចាត់ទូតរបស់អ្នកឲ្យទៅទីឆ្ងាយ គឺឲ្យគេចុះទៅរហូតដល់ស្ថានមនុស្សស្លាប់។
នៅពេលឃើញដូច្នេះ ពួកសិស្សក៏ទើសចិត្ត ហើយនិយាយថា៖ “ហេតុអ្វីបានជាខ្ជះខ្ជាយយ៉ាងនេះ?
ព្រះយេស៊ូវគង់នៅបេថានីក្នុងផ្ទះរបស់ស៊ីម៉ូនជាមនុស្សឃ្លង់។ ពេលព្រះអង្គកំពុងគង់នៅតុអាហារ មានស្ត្រីម្នាក់ចូលមក ទាំងកាន់ដបថ្មកែវដែលមានប្រេងក្រអូបណារ៍ដូសុទ្ធដ៏មានតម្លៃ។ នាងបំបែកដបថ្មកែវនោះ ហើយចាក់ប្រេងលើព្រះសិររបស់ព្រះអង្គ។
អ្នកមិនបានលាបប្រេងលើក្បាលខ្ញុំទេ រីឯនាងវិញ នាងបានលាបប្រេងក្រអូបលើជើងខ្ញុំ។