ពេលនោះ ពួកនាយកបូជាចារ្យ និងពួកចាស់ទុំរបស់ប្រជាជនបានជួបជុំគ្នានៅក្នុងដំណាក់របស់មហាបូជាចារ្យឈ្មោះកៃផាស។
ម៉ាថាយ 26:58 - ព្រះគម្ពីរខ្មែរសាកល រីឯពេត្រុសទៅតាមព្រះយេស៊ូវពីចម្ងាយ រហូតដល់ទីធ្លាដំណាក់របស់មហាបូជាចារ្យ។ គាត់ចូលទៅខាងក្នុង ហើយអង្គុយជាមួយពួកតម្រួត ដើម្បីមើលហេតុការណ៍ដែលនឹងកើតឡើង។ Khmer Christian Bible លោកពេត្រុសបានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ក្នុងផ្ទះរបស់សម្ដេចសង្ឃ ហើយបានចូលទៅអង្គុយជាមួយពួកអ្នកបម្រើការនៅខាងក្នុង ដើម្បីមើលលទ្ធផល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេត្រុសបានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ទីលានរបស់សម្ដេចសង្ឃ ហើយចូលទៅអង្គុយខាងក្នុងជាមួយកងរក្សាព្រះវិហារ ដើម្បីចង់ដឹងលទ្ធផល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសដើរតាមព្រះអង្គពីចម្ងាយ គាត់តាមរហូតដល់ទីធ្លាខាងក្នុងដំណាក់របស់មហាបូជាចារ្យ ហើយអង្គុយជាមួយកងរក្សាព្រះវិហារ ចង់ដឹងថាហេតុការណ៍នឹងទៅជាយ៉ាងណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពេត្រុស គាត់តាមទ្រង់ពីចំងាយទៅ រហូតដល់ព្រះលាននៃសំដេចសង្ឃ ក៏ចូលទៅអង្គុយខាងក្នុង ជាមួយនឹងពួកអាជ្ញា ដើម្បីចង់ឃើញទីបំផុតនៃការនោះ។ អាល់គីតាប ពេត្រុសដើរតាមអ៊ីសាពីចម្ងាយ គាត់តាមរហូតដល់ទីធ្លាខាងក្នុងដំណាក់របស់មូស្ទី ហើយអង្គុយជាមួយកងរក្សាម៉ាស្ជិទ ចង់ដឹងថាហេតុការណ៍នឹងទៅជាយ៉ាងណា។ |
ពេលនោះ ពួកនាយកបូជាចារ្យ និងពួកចាស់ទុំរបស់ប្រជាជនបានជួបជុំគ្នានៅក្នុងដំណាក់របស់មហាបូជាចារ្យឈ្មោះកៃផាស។
ចូរស្រុះស្រួលនឹងគូវិវាទរបស់អ្នកជាប្រញាប់ ខណៈដែលនៅតាមផ្លូវជាមួយអ្នកនោះនៅឡើយ ក្រែងលោគូវិវាទនោះប្រគល់អ្នកទៅចៅក្រម ចៅក្រមនឹងប្រគល់អ្នកទៅតម្រួត ហើយអ្នកនឹងជាប់គុក។
ពួកគេក៏ចាប់ព្រះយេស៊ូវ ហើយនាំចូលទៅក្នុងផ្ទះរបស់មហាបូជាចារ្យ។ រីឯពេត្រុសទៅតាមពីចម្ងាយ។
រីឯស៊ីម៉ូនពេត្រុសកំពុងឈរអាំងភ្លើង។ ពេលនោះ គេសួរគាត់ថា៖ “អ្នកឯងក៏មិនមែនជាម្នាក់ក្នុងពួកសិស្សរបស់អ្នកនោះដែរ មែនទេ?”។ គាត់បដិសេធថា៖ “ខ្ញុំមិនមែនទេ!”។
នៅពេលឃើញព្រះអង្គ ពួកនាយកបូជាចារ្យ និងពួកតម្រួតក៏ស្រែកឡើងថា៖ “ឆ្កាងទៅ! ឆ្កាងទៅ!”។ ពីឡាត់មានប្រសាសន៍នឹងពួកគេថា៖ “ចូរអ្នករាល់គ្នាយកគាត់ទៅឆ្កាងដោយខ្លួនឯងទៅ ពីព្រោះខ្ញុំរកមិនឃើញទោសក្នុងគាត់ឡើយ”។
ពួកផារិស៊ីឮហ្វូងមនុស្សកំពុងខ្សឹបខ្សៀវរឿងទាំងនេះអំពីព្រះអង្គ។ ដូច្នេះ ពួកនាយកបូជាចារ្យ និងពួកផារិស៊ីក៏ចាត់តម្រួតឲ្យទៅចាប់ព្រះអង្គ។
ពួកតម្រួតមករកពួកនាយកបូជាចារ្យ និងពួកផារិស៊ីវិញ។ អ្នកទាំងនោះក៏សួរពួកតម្រួតថា៖ “ហេតុអ្វីបានជាមិននាំអ្នកនោះមក?”។
ប៉ុន្តែនៅពេលពួកតម្រួតទៅដល់ ពួកគេមិនឃើញពួកសាវ័កនៅក្នុងគុកទេ ដូច្នេះពួកគេក៏ត្រឡប់ទៅវិញរាយការណ៍
ដូច្នេះ មេតម្រួតក៏ចេញទៅជាមួយពួកតម្រួត ហើយនាំពួកសាវ័កមកដោយមិនប្រើអំពើហិង្សា ដ្បិតពួកគេខ្លាចប្រជាជនគប់ដុំថ្មសម្លាប់ពួកគេ។