Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 7:45 - ព្រះគម្ពីរខ្មែរសាកល

45 ពួក​តម្រួត​មករក​ពួក​នាយកបូជាចារ្យ និង​ពួកផារិស៊ី​វិញ​។ អ្នកទាំងនោះ​ក៏​សួរ​ពួកតម្រួត​ថា​៖ “ហេតុអ្វីបានជា​មិន​នាំ​អ្នកនោះ​មក​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

45 នៅ​ពេល​នោះ​ ពួក​ឆ្មាំ​ព្រះវិហារ​ក៏​វិល​ត្រលប់​មក​ឯ​ពួក​សម្តេច​សង្ឃ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ ហើយ​អ្នក​ទាំង​នោះ​ក៏​សួរ​ពួក​ឆ្មាំ​ថា៖​ «តើ​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​មិន​ចាប់​អ្នក​នោះ​មក?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

45 កង​រក្សា​ព្រះវិហារ​ក៏​ត្រឡប់​ទៅ​រក​ពួក​សង្គ្រាជ និង​ពួក​ផារិ‌ស៊ី​វិញ លោក​ទាំង​នោះ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មិន​ចាប់​អ្នក​នោះ​មក?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

45 កង​រក្សា​ព្រះ‌វិហារ*​វិល​ទៅ​ជួប​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី*​វិញ លោក​ទាំង​នោះ​សួរ​ពួក​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​ចាប់​គាត់​នាំ​យក​មក?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

45 នោះ​ពួក​អាជ្ញា​ក៏​ត្រឡប់​ទៅ​ឯ​ពួក​សង្គ្រាជ នឹង​ពួក​ផារិស៊ី​វិញ លោក​ទាំង​នោះ​សួរ​គេ​ថា ហេតុ​អ្វី​បាន​ជា​មិន​ចាប់​អ្នក​នោះ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

45 កង​រក្សា​ម៉ាស្ជិទ​វិល​ទៅ​ជួប​ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ​ផារីស៊ី​វិញ អ្នក​ទាំង​នោះ​សួរ​ពួក​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​ចាប់​គាត់​នាំ​យក​មក?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 7:45
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ពេត្រុស​ទៅតាម​ព្រះយេស៊ូវ​ពី​ចម្ងាយ រហូតដល់​ទីធ្លាដំណាក់​របស់​មហាបូជាចារ្យ​។ គាត់​ចូលទៅ​ខាងក្នុង ហើយ​អង្គុយ​ជាមួយ​ពួក​តម្រួត ដើម្បី​មើល​ហេតុការណ៍ដែលនឹងកើតឡើង​។


ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុង​ពួកគេ​ទៅរក​ពួកផារិស៊ី ហើយ​ប្រាប់​អំពី​អ្វីៗដែល​ព្រះយេស៊ូវ​បាន​ធ្វើ​។


ដូច្នេះ ពួក​នាយកបូជាចារ្យ និង​ពួកផារិស៊ី​ក៏​កោះប្រជុំ​ក្រុមប្រឹក្សា ហើយ​និយាយថា​៖ “តើ​យើង​កំពុង​ធ្វើ​អ្វី​? ពីព្រោះ​មនុស្ស​នេះ​កំពុង​ធ្វើ​ទីសម្គាល់​ជាច្រើន​។


ពួកផារិស៊ី​ឮ​ហ្វូងមនុស្ស​កំពុង​ខ្សឹបខ្សៀវ​រឿងទាំងនេះ​អំពី​ព្រះអង្គ​។ ដូច្នេះ ពួក​នាយកបូជាចារ្យ និង​ពួកផារិស៊ី​ក៏​ចាត់​តម្រួត​ឲ្យទៅ​ចាប់​ព្រះអង្គ​។


ឪពុកម្ដាយ​របស់​បុរសនោះ​និយាយ​សេចក្ដីទាំងនេះ ដោយសារ​ខ្លាច​ពួកយូដា ពីព្រោះ​ពួកយូដា​បាន​ព្រមព្រៀងគ្នា​ហើយ​ថា ប្រសិនបើ​អ្នកណា​សារភាពថា​ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ អ្នកនោះ​ត្រូវ​បណ្ដេញចេញពីសាលាប្រជុំ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម